en     km
en     km

ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យចូលទៅនៅផ្ទះវិញហើយ

Share

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងហូរមកពីព្រំដែនថៃក្នុងខេត្តបន្ទាយមានជ័យបានដឹកជញ្ជូនឥវ៉ាន់ និងសត្វពាហនៈចូលទៅរស់នៅក្នុងលំនៅឋានវិញ បន្ទាប់ពីស្ថានភាព​ជំនន់​​ទឹកភ្លៀងស្រកចុះ។ 

 កម្លំាងសមត្ថកិច្ចជួយជម្លៀសពលរដ្ឋនិងដឹកជញ្ជូនសម្ភារៈទៅទីទួលសុវត្ថិភាព។រូបភាព៖ facebook

លំនៅឋានប្រជាពលរដ្ឋជាង៤០០ខ្នងក្នុងចំណោមលំនៅឋាន​១៥០០​ខ្នងក្នុងឃុំចំនួន៥នៅ​ខេត្ត​បន្ទាយមានជ័យរងផលប៉ះពាល់ជន់លិចដោយសារជំនន់ទឹកភ្លៀងនិងទឹកភ្លៀងហូរពីអូរព្រំដែន​ថៃកាលពីដើមសប្តាហ៍នេះ ទឹកបានស្រក់អស់ហើយនៅរសៀលថ្ងៃទី៤ ខែតុលា។

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី៥ ខែតុលានេះថា ប្រជាពលរដ្ឋដែលជម្លៀសទៅរកទីទួលមានសុវត្ថិភាពគេចចេញពីជំនន់ទឹកភ្លៀងបានដឹកជញ្ជូនសម្ភារៈនិងសត្វពាហនៈចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគេវិញហើយកាលពី​រសៀល​​ម្សិលមិញ។

លោក សួន បវរ បានបញ្ជាក់ថាប្រជាពលរដ្ឋជាង៤០០ខ្នងបានងរង​ផលប៉ះពាល់ខ្លំាង​ជាង​គេ​នៅ​ក្នុងឃុំអូរសុព័រ ឃុំអូស្រឡៅ ឃុំបឹងបេង ឃុំម៉ាឡៃ និងឃុំទួលពង្រ។លោកថា ជំនន់ទឹក​ភ្លៀងនេះ​បានធ្វើឲ្យប៉ះ​ពាល់ដំណាំដំឡូងមីប្រជាពលរដ្ឋប្រមាណ៣​ហិកតា តែមិនប៉ះពាល់​ដល់សុខភាព និងជីវិតមនុស្ស និងសត្វពាហនៈទេ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម  ​ស្ថាន​ភាព​ទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទំាងប្រទេសនៅថ្ងៃទី៧ ខែតុលា។ខណៈដែលស្ថានភាព​ទឹកភ្លៀងថមថយបន្តិចនៅថ្ងៃទី៥​និង៦នេះ។

លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ដែលបានចុះទៅពិនិត្យផ្ទាល់​បានឲ្យដឹងថាស្ថានភាពទឹកស្រក់អស់​ហើយនៅ​ខេត្ត​បន្ទាយ​មានជ័យ។

លោក ញឹម វណ្ណដា បញ្ជាក់ថាចំពោះស្ថានភាពទឹកភ្លៀងជន់​លិចខេត្តសៀម​រាប​ដោយ​ផ្នែកៗគឺ​មិន​ទាន់​ស្រក​អស់នៅឡើយទេ។ប៉ុន្តែទឹកស្រកអស់នៅថ្ងៃស្អែក។

លោកអះអាងថាកត្តាដែលនំាឲ្យទឹកជន់លិចខេត្តសៀមរាបដោយសារស្ទះលូទឹកនិងប្រឡាយ ទឹក។​ប៉ុន្តែលោកថាករណីនេះអាជ្ញាធរខេត្តកំពុងស្តារលូនិងប្រឡាយទឹកហើយ។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅជុំវិញខេត្តជាប់បឹងទន្លេសាប លោក ញឹម វណ្ណដា បានឲ្យដឹងថាប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​បានបង្ហាញថាក្នុង​រយៈ៩ខែឆ្នំា២០១៧នេះគ្រោះមហន្តរាយកើតមានចំនួន១៥៩លើកក្នុងខេត្តរាជធានី២៣។

គ្រោះមហត្តរាយនេះបានសម្លាប់មនុស្ស៦នាក់និងរបួស៥០នាក់។​លំនៅឋាន៥៥៦ខ្នង​រលំនិង​ខូច​ខូចខ្លំាងនិងខូចខាតមធ្យម៣៤៧៤ខ្នង៕

Share

Image
Image
Image