en     km
en     km

ពលរដ្ឋថៃត្រៀមរៀបចំពិធីបុណ្យព្រះសពមហាក្សត្ររបស់ខ្លួននៅនាទីចុងក្រោយ

Share

ប្រជាជនថៃរាប់លាននាក់បានត្រៀមរៀបចំពិធីបុណ្យព្រះសពមហាក្សត្រភូមិប៊ុលអាឌុលយ៉ាដេតរ​យៈពេល ៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ ទី២៦ តុលា។

ព្រះមហាក្សត្រភូមិប៊ុលអាឌុលអាដេត បានចូលទីវង្គតកាលពីខែតុលាឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៨ឆ្នាំ។

ពិធីនេះនឹងនិមន្តព្រះសង្ឃរាបពាន់អង្គ ហើយមានពលរដ្ឋមកប្រមូលផ្ដុំគ្នានៅ ខាងព្រះបរមរាជវាំង ២សែន៥ម៉ឺននាក់។ ក្រៅពីនេះ រដ្ឋាភិបាលថៃបានអញ្ជើញ ឥស្សរជនប្រទេស ចំនួន ៤០ប្រទេសមកចូលរួមផងដែរ។

ព្រះមហាក្សត្រ ភូមិប៊ុលអាឌុលយ៉ាដេត បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤៦។ ព្រះអង្គជាក្សត្របានសោយរាជ្យយូរជាងគេនៅលើពិភពលោក។ សម័យកាលព្រះសោយរាជ្យ មានរដ្ឋប្រហារ ចំនួន ១៩លើក តែមិនអាចធ្វើឱ្យរាជវាំងព្រះអង្គរងគ្រោះឡើយ៕ BBC

Share

Image
Image
Image