en     km
en     km

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

Share

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតសភា ថ្ងៃអាទិត្យទី២៤មីនានេះ មានជិត៥២លាននាក់ក្នុងចំណោមពលរដ្ឋសរុបជិត៧០លាននាក់ ។​ ពួកគេម្នាក់ៗបានតាំងចិត្តថានឹងកាន់សន្លឹកឆ្នោត ទៅបោះឆ្នោតដើម្បីជ្រើសរើសបក្សនយោបាយ ដែលខ្លួនពេញចិត្តនិងគាំទ្រ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkak Post  គណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះ ដើម្បីប្រកួតយកអាសនៈសភាចំនួន៥០០គឺមាន៨១គណបក្ស។ តែក្នុងចំណោម នេះ គឺមានបក្សនយោបាយចំនួន៥ ប៉ុណ្ណោះ បានក្លាយជា ប៉ូលនយោបាយសំខាន់សម្រាប់អ្នកបោះឆ្នោត។ គណបក្សទាំង៥នេះ មានគណបក្សភឿថៃ ដែលត្រូវបានគេថាលោកថាក់ស៊ីនអ្នកនយោបាយនិរទេសខ្លួននៅពីក្រោយ  គណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីអាប់ភស៊ីត  គណបក្សបល្ល័ង្កប្រាចារ៉ាត់របស់ ឧត្តមសេនីយប្រាយុទ្ធចាន់អូចា ជានាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារ ឆ្នាំ២០១៤ គណបក្ស អនាគត ទៅមុខ របស់សេដ្ឋីវ័យកេ្មងម្នាក់និងគណបក្ស Bhumjaithai  ជាបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យ។

សូមជម្រាបថា នៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំ២០១១ មានគណបក្សនយោបាយ ចំនួន២៣គណបក្ស។ ប៉ុន្តែ កាលបោះឆ្នោតនៅឆ្នាំនោះ គណបក្សចំនួន៦ត្រូវបានហាមចូលរួមបោះឆ្នោត ។ គណបក្សដែលដណ្ដើមអាសនៈ បានមាន១១គណបក្ស ។ គណបក្សដំណ្ដើមអាសនៈបានច្រើនជាងគេ មាន តែបីគណបក្សប៉ុណ្ណោះគឺគណបក្សភឿថៃបាន២៦៥អាសនៈ គណបក្សប្រជាធិបតេយ្យបាន ១៥៩អាសនៈនិងគណបក្ស ភូមចៃថៃបាន៣៤អាសនៈ។

សម្រាប់ការបោះឆ្នោត ថៃ្ងអាទិត្យចុងសប្ដាហ៍នេះ គេរំពឹងថាអ្នកចេញទៅបោះឆ្នោតអាចមានជាង៧០ភាគរយ៕

Share

Image
Image
Image