en     km
en     km

ពលករ​ខ្មែរ​ពីរ​នាក់​ស្លាប់​និង​១៣​នាក់​រង​របួស​ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ថៃ​

Share

ពលករ​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​ខ្មែរ​ចំនួន​ពីរ​នាក់​ស្លាប់​និង​១៣​នាក់​រង​របួស​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​សា​កែវ​ប្រទេស​ថៃ​។​នេះ​បើ​តាម​កាសែត​បាក​កក​ប៉ុស្តិ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​២​កុម្ភៈ​នេះ​។

          រថយន្តក្រឡាប់បណ្តាលឲ្យពលករខ្មែរពីរនាក់ស្លាប់។(Photo taken from @rescuearantarapong’s Facebook page)

​បើ​យោង​តាម​កាសែត​ថៃ​បា​ងកក​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថា​ប៉ូលិស​និង​ក្រុម​ជួយ​សង្គ្រោះ​បាន​រាយការណ៍​បុរស​ជន​ជាតិ​ខ្មែរម្នាក់​និង​ស្ត្រី​មា្ន​ក់​ស្លាប់​និង​ពលករ​ខ្មែរ១៣​នាក់រង​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ប្រទេសថៃ​។​​អ្នក​រង​របួស​ទាំងនោះ​មាន​ប្រុស​៨​នាក់​ ស្រី​៤​នាក់​និង​ក្មេង​ស្រី​ម្នាក់​ផង​ដែរ​។​

​ពលករ​ចំណាក់ស្រុក​ទាំងនោះ​គ្មាន​ឯកសារ​ស្របច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ទេ​។​អ្នកបើកបរ​ជា​ស្ត្រីជន​ថៃ​ត្រូវ​បាន​រត់គេច​ខ្លួន​។​

​ប៉ូលិស​ថៃ​បន្ថែម​ថា​ពលករ​ខ្មែរ​ទាំងនេះ​បាន​ដឹក​ចេញពី​ព្រំដែន​កាត់​តាម​ស្រុក​តា​ប្រា​យ៉ា​ឆ្ពោះទៅ​កន្លែងធ្វើការ​នៅ​កណ្តាល​ខេត្ត​ ផា​ធុម​ ថា​នី​ដោយ​ពលករ​បង់ប្រាក់​ឲ្យ​ដឹក​ជញ្ជូន​២២០០​បាត​ប្រហែល​៦០​ដុល្លារ​។​

​ប៉ូលិស​បាន​បញ្ជាក់​មូលហេតុ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ដោយសារ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​នាំ​តៃកុង​ឡាន​បាត់​បងការ​គ្រប់គ្រង​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​។​

ប្រភព​៖​ Bangkok​ Post​

Share

Image
Image
Image