en     km
en     km

ពលករ​ខ្មែរ​ធ្វើការ​ដោយ​ខុសច្បាប់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​ថៃ​

Share

​ភ្នំពេញ​៖ ​យោង​តាម​កាសែត​ថៃ​ Bang​kok​ Post​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ ចន្ទ​ ទី ​២ ខែ ​មេ​សា​នេះ​ ថា ពលក​បរទេស ​៦​ ម៉ឺន​ នាក់​ ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នឹង​និរទេស​ចេញពី​ប្រទេស​ថៃ​ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ពលករ​កម្ពុជា​ផង​ដែរ​។​


​ការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​ និង​ធ្វើការ​បណ្តោះអាសន្ន​ ឬ​ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ និង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​និង​ពលករ​នៅ​ប្រទេស​ថៃ​ បាន​បិទ​បញ្ចប់​ហើយ​នៅ ​ថ្ងៃ​ទី​១​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៨​។​

​កាលពី​ស​ប្តា​ហ៍​មុន​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ទៅ​ បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ធ្វើការ​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ស្រប​ពេល​អាជ្ញាធរ​ថៃ​ចាត់វិធានការ​យ៉ាង​តឹង​រឹង​តាម​ច្បាប់​ចំពោះ​ពលករ​បរទេស​ទាំងអស់​ រួម​ទាំង​ពលករ​ខ្មែរ​ដែល​ស្នាក់​នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​។​

​កាសែត​Bangkok​ Post​ ឲ្យ​ដឹង​ថា​ ពលករ​ចំណាក់ស្រុក​បរទេស​ជិត​២​លាន​នាក់​បាន​ទៅ​បន្ត​សុពលភាព​ប័ណ្ណ​ស៊ី​ជម្ពូ​ ឬ​ ប័ណ្ណ​ស្នាក់​នៅ​និង​ធ្វើការ​បណ្តោះអាសន្ន​និង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​និង​ពលករ​នៅ​ប្រទេស​ថៃ​។​

​ក្នុង​ចំណោម​នោះ​ពលករ​ចំណាកស្រុក​ខុសច្បាប់​ មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ ៦​ ម៉ឺន​ នាក់​នឹង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​ថៃ​ដោយសារ​ខកខាន​មិន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​និង​ប័ណ្ណ​ស្នាក់​នៅ​។​

​ពលករ​បរទេស​ជាង​ ៩​ សែន​នាក់​បាន​បញ្ចប់​នីតិវិធី​និង​ផ្តល់​លិខិតអនុញ្ញាត​ការងារ​បណ្តោះ​ អាសន្ន​និង​ទទួលស្គាល់​ឯកសារ​ពណ៌​ជម្ពូ​និង​ពលករ​បរទេស​ជាង​១​លាន​នាក់​កំពុង​ផ្ទៀត​ផ្ទាត់​ឯកសារ​។​

​តាម​ច្បាប់​ថ្មី​ប្រទេស​ថៃ​ ពលករ​អន្តោប្រវេសន៍​ ខក​ខានមិនបាន​ធ្វើ​បែបបទ​ស្នាក់​នៅ​និង​ធ្វើការ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥.០០០​បាត​ ទៅ​៥០.០០០​ម៉ឺន​បាត​។​សម្រាប់​កម្មករនិយោជិត​ពិន័យ​ជា​ប្រាក់​ ១​ ម៉ឺន​បាត​ ទៅ​ ១​ សែន​បាត​។​

​បទល្មើស​ដែល​កើតឡើង​ច្រំ​ដែល​របស់​និយោជក​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​២​សែន​បាត​ក្នុង​មួយ​ករណី​ហើយ​ត្រូវ​ផ្តន្ទាទោស​ជិត​១​ឆ្នាំ​និង​បន្ថែម​ពី​នេះ​ក្រុមហ៊ុន​នេះ​ត្រូវ​ហាម​មិន​ឲ្យ​ជ្រើសរើស​ពលករ​បរទេស​រយៈពេល​៣​ឆ្នាំ​។​

​យោង​តាម​របាយការណ៍​ក្រសួង​ការងារ​កម្ពុជា​ ពលករ​ចំណាក់ស្រុក​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ ១​ លាន​ ៥​ ម៉ឺន​នាក់​។​

​បើ​​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​បង្ហាញ​ថា ​យ៉ាងតិច​ពលករ​ខ្មែរ​ជិត​ ១​ ពាន់​នាក់ ​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​៕

Share

Image
Image
Image