en     km
en     km

ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​បិទ​នៅ​ថ្ងៃ​ទី​១៨​ខែកញ្ញា​ ដើម្បី​ដង្ហែ​អដ្ឋិធាតុ​សម្ដេច​ជា​ ស៊ី​ម​

Share

សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៨​ខែកញ្ញា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ផ្លូវ​មួយ​ ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បិទ​ ដើម្បី​ដង្ហែ​អដ្ឋិធាតុ​ សម្ដេច​ជា​ ស៊ី​ម​។​

យោងសេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ២០១៥​ បាន​ឲ្យ​ដឹង​ ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ -​អន្ដរជាតិ​ នឹង​រៀបចំ​ពិធី​ដង្ហែ​អដ្ឋិធាតុ​សម្ដេច​ អគ្គ​ មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ នៅ​ថ្ងៃ​ទី​សុក្រ​ខាង​មុខ​ ចាប់ពី​ម៉ោង​ ៧​នាទី​ព្រឹក​ ។​ សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់​បន្ដ​ ថា​ ពិធី​ដង្ហែ​អដ្ឋិធាតុ​នេះ​ ចាប់ផ្ដើម​ដង្ហែ​ចេញពី​ភូមិ​គ្រឹះ​លេខ​១២​ ផ្លូវ​លេខ​៤៦២​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ បន្ដ​តាម​ផ្លូវជាតិ​លេខ​៦A​ រួច​បត់​ស្ដាំ​ឆ្លងកាត់​ស្ពាន​ព្រែក​តា​មា​ក់​ ឆ្ពោះទៅ​ភូមិ​កន្លែង​ជ្រៅ​ ឃុំ​ក្របៅ​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​។​

សេចក្ដីជូនដំណឹង​ឲ្យ​ដឹង​បន្ត​ថា​ សាលា​រាជធានី​ភ្នំពេញ​ នឹង​បញ្ចៀស​ និង​សម្រួល​ចរាចរណ៍​តាម​ពេលវេលា​ខាងលើ​ជា​បណ្ដោះអាសន្ន​ នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដូច​ជា​ កំណាត់​មហាវិថី​ព្រះ​នរោត្តម​ ចាប់ពី​ស្ដុ​ប​ក្រសួងមហាផ្ទៃ​ រហូត​ដល់​ស្ដុ​ប​ព្រះ​អង្គឌួង​ ផ្លូវ​ក្រមួន​ ស​។​ កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស​ ចាប់ពី​ស្ដុ​ប​BKC​ រហូត​ដល់​មុខ​ស្ថានទូត​បារាំង​ ឆ្លងកាត់​ស្ពាន​ ជ្រោយចង្វារ​ និង​ផ្លូវជាតិ​លេខ​៦A​ ។​

សូម​ជម្រាប​ថា​ សម្ដេច​ជា​ ស៊ី​ម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​រោគាពាធ​៕

CA

Share

Image
Image
Image