en     km
en     km

ផ្ទះ​ពលរដ្ឋ​ ៥​ខ្នង​ត្រូវ​បាន​វាយប្រហារ​ដោយ​ខ្យល់​ក​ន្ក្រា​ក់​

Share

​ភ្នំពេញ​ ៖​ យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ នេះ​ បាន​ឲ្យ​បានដឹង​ថា​ កាលពី​ថ្ងៃ​ចន្ទ​ ទី​១៩​ មីនា​ម្សិលមិញ​ ខ្យល់​ក​ន្ក្រា​ក់បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ០៥​ខ្នង​ ធ្ងន់ធ្ងរ​ ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក​ និង​ស្រុក​គាស់​ក្រឡ​ ខេត្ដបាត់ដំបង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​។​ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ ផ្ទះ​ ០៣​ខ្នង​ ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក​ និង​ ០២​ខ្នង​ស្ថិត​ក្នុងស្រុក​គាស់​ក្រឡ​។​ តែ​យ៉ាងណា​ ហេតុការណ៍​នេះ​ មិន​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ​។​

​ក្នុង​អំឡុង​ខែមីនា​នេះ​ ករណី​ខ្យល់​ក​ន្ក្រា​ក់​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ក្រៅ​តែ​ពី​ខេត្ដបាត់ដំបង​ ក៏​កើត​មាន​ឡើង​ នៅ​ក្នុង​ខេត្ដ​ប៉ៃលិន​ និង​ខេត្ដឧត្ដរមានជ័យ​ផង​ដែរ​។​ តែ​យ៉ាងណា​បាតុភូត​ខ្យល់​ក​ន្ក្រា​ក់​នេះ​ មិន​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ កាលពី​ឆ្នាំ​២០១៧​ គ្រោះ​ធម្មជាតិ​ខ្យល់ព្យុះ​ ឬ​ខ្យល់​ក​ន្ក្រា​ក់​នេះ​ បាន​កើតឡើង​នៅ​រាជា​ធានី​ ខេត្ដ​ ចំនួន​ ២៣​ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​ ៥៧៨​ខ្នង​ និង​របើក​ដំបូល​ចំនួន​ ៤​ពាន់​ ០២៧​ខ្នង​។​ ខ្យល់​ក​ន្ក្រា​ក់​នេះ​ បណ្ដាល​ឲ្យ​ខូចខាត​ សាលារៀន​ ចំនួន​ ៤០​អគារ​ និង​អគារ​ផ្សេងៗ​ចំនួន​ ២៨​ ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ០៦​នាក់​ និង​រង​របួស​ចំនួន​ ៥៥​នាក់​៕

Share

Image
Image
Image