en     km
en     km

ប​.​ស​.​ស​ ៖​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ នឹង​ចុះ​ពិនិត្យ​ និង​ព្យាបាល​កម្មករ​-​កម្មការិនី​ ដល់​រោងចក្រ​

Share

​ភ្នំពេញ​ ៖​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃ​ទី​១១​ ខែមេសា​ បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ យុវជន​សម្ដេច​តេ​ជោ​ (​ស​.​គ​.​យ​.​ត​)​ ដើម្បី​ពង្រឹង​ និង​ពង្រីក​ការ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ដល់​សមាជិក​ ប​.​ស​.​ស​ ពិសេស​គឺ​កម្មករ​ កម្មការិនី​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

ប្រធានការិយាល័យ និងជាអ្នកនាំពាក្យ បេឡាជាតិរបបសន្ដិសុខសង្គម លោក ជាវ ប៊ុនរិទ្ធិ

 

​ប្រធាន​ការិយាល័យ​ និង​ជា​អ្នកនាំពាក្យ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ លោក​ ជាវ​ ប៊ុ​ន​រិ​ទ្ធិ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​១២​ ខែមេសា​នេះ​ថា​ កន្លង​មក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ បាន​ធ្វើ​ការងារ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ យុវជន​សម្ដេច​តេ​ជោ​ ជា​ច្រើន​ទាក់ទង​ទៅ​និង​ការងារ​សង្គម​ និង​ការងារ​មនុស្សធម៌​ ។​ លោក​បន្ដ​ថា​ ការងារ​ទាំងនោះ​រួម​មាន​ ការ​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ជូន​ប្រជាពលរដ្ឋ​ទូទៅ​ ក៏​ដូច​ជា​ ក្រុម​កម្មករ​ កម្មការិនី​ផង​ដែរ​ ៖«​អ​ញ្ចឹ​ង​នៅ​ក្នុង​នោះ​គាត់​បាន​ចុះ​ ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​រោងចក្រ​ប្រមូលផ្ដុំ​ ឬ​មួយ​មូលដ្ឋាន​ដែល​បងប្អូន​កម្មករ​ ស្នាក់​នៅ​ ឬ​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​មួយ​ជំងឺ​ធ្ងន់ធ្ងរ​អី​ផ្សេងៗ​ជា​ច្រើន​»​។​

​ទន្ទឹម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​យុវជន​សម្ដេច​តេ​ជោ​ បាន​ធ្វើ​សកម្មភាព​នេះ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ក៏​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​គាំពារ​សង្គម​ របស់​រាជរដ្ឋាភិបាល​ ដែល​មានការ​យកចិត្ដទុកដាក់​ចំពោះ​សុខមាលភាព​របស់​ក្រុម​កម្មករ​ កម្មការិនី​។​ ដោយ​មើលឃើញ​ពី​ឆន្ទៈ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​នេះ​ ប​.​ស​.​ស​ ក៏​បាន​ឈាន​ដល់​ការ​ចុះ​អនុស្សា​រណៈ​យោគយល់​ជាមួយ​សមាគម​ ក្នុង​បំណង​បង្កើន​ប្រសិទ្ធភាព​ចុះ​អប់រំ​ ឲ្យ​បាន​ដល់​គោលដៅ​ ដោយ​រំពឹង​ថា​ ពលរដ្ឋ​នឹង​បានដឹង​កាន់តែ​ច្បាស់​ពី​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ដែល​ដាក់​ឲ្យ​ដំណើរការ​របប​គាំពារ​សង្គម​ ៖«​យើង​ឈាន​ទៅ​ដល់​ការ​ចុះ​ MOU​ នេះ​គឺ​ដើម្បី​ បង្កើន​នៅ​ប្រសិទ្ធភាព​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​នេះ​ ឲ្យ​ដល់​គោលដៅ​ ហើយ​សំខាន់​គឺ​យើង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ទៅ​ដល់​ពួក​គាត់​ ទាំង​បងប្អូន​កម្មករ​ និយោជិត​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​គាត់​ ឲ្យ​គាត់​យល់​ អំពី​ការ​យកចិត្ដទុកដាក់​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ប្រព័ន្ធ​សន្ដិសុខ​សង្គម​ ជំនួយ​សង្គម​ របប​សន្ដិសុខ​សង្គម​ គ្រោះថ្នាក់​ការងារ​ ថែទាំ​សុខភាព​ និង​ប្រាក់​រ៉ឺ​ត្រែ​ត​ ដល់​កម្មករ​ និយោជិត​»​។​

​ក្រៅពី​នេះ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ក៏​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​ក្រុម​កម្មករ​ ក្រៅ​ប្រព័ន្ធ​ផង​ដែរ​ ដែល​មាន​ដូច​ជា​ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ អ្នក​រត់​ម៉ូតូឌុប​ ឡាន​ដឹក​កម្មករ​ ឡាន​តាក់ស៊ី​ និង​សមាគម​ដទៃ​ទៀត​ អាច​ចងក្រង​គ្នា​បង្កើត​ជា​សមាគម​ដើម្បី​ទ​អាច​ទទួល​បាន​នៅ​សេវា​មូលនិធិ​សម​ធ​ម​សុខាភិបាល​ពី​ក្រសួងសុខាភិបាល​ តាម​រយៈ​ការ​ចុះបញ្ជី​នៅ​ ប​.​ស​.​ស​។​ លោក​ ជាវ​ ប៊ុ​ន​រិ​ទ្ធិ​ សង្ឃឹមថា​ ក្រោយ​ពី​ចុះ​អនុស្សា​រណៈ​នេះ​ នឹង​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មករ​ និយោជិត​ ពិសេស​គឺ​បញ្ហា​សុខភាព​ ៖«​យើង​សង្ឃឹមថា​ ក្រោយ​ពី​ការ​ចុះ​ MOU​ នេះ​ គឺថា​ នឹង​ផ្ដល់​នៅ​អត្ថប្រយោជន៍​ជា​ច្រើន​ជូន​ទៅ​ដល់​បងប្អូន​កម្មករ​ និយោជិត​ នៅ​តាម​មូលដ្ឋាន​ប្រមូលផ្ដុំ​ មូលដ្ឋាន​គាត់​រស់នៅ​ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ឲ្យ​គាត់​បាន​យល់​ជ្រូ​ត​ជ្រាប​ពី​បញ្ហា​សុខភាព​នេះ​»​។​

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ យុវជន​សម្ដេច​តេ​ជោ​ នឹង​រៀបចំ​កម្មវិធី​ចុះ​ដល់​មូលដ្ឋាន​ ដើម្បី​ផ្ដល់​សេវា​សុខភាព​ជូន​សមាជិក​ ប​.​ស​.​ស​ នៅ​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​នឹង​ចុះ​ទៅ​ស្ទើរ​គ្រប់​ខេត្ដ​ផង​ដែរ​។​ ប្រធាន​ការិយាល័យ​ និង​ជា​អ្នកនាំពាក្យ​ ប​.​ស​.​ស​ បាន​ឲ្យ​ដឹង​ទៀត​ថា​ គិត​មក​ដល់​ពេល​នេះ​ មូលដ្ឋាន​សុខាភិបាល​ ទាំង​រដ្ឋ​ និង​ឯកជន​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស​ មាន​ប្រមាណ​ជាង​ ១២៥០​ សុខាភិបាល​។​

​លោក​បញ្ជាក់​ទៀត​ថា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ក៏​កំពុង​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរពេទ្យ​ឯកជន​ណា​ ដែល​នៅ​ក្បែរ​មូលដ្ឋាន​រោងចក្រ​ ដើម្បី​ឲ្យ​សេវា​សុខាភិបាល​អាច​ផ្ដល់​ជូន​កម្មករ​ កម្មការិនី​ កាន់តែ​រហ័ស​ ៖«​ប​.​ស​.​ស​ គ្រោង​ចុះ​ជាមួយ​មន្ទីរពេទ្យ​ឯកជន​ណា​ដែល​មា​នទី​តាំងនៅ​ក្បែរ​មូលដ្ឋាន​រោងចក្រ​ប្រមូលផ្ដុំ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​ងាយស្រួល​ទៅ​ទទួល​សេវា​ និង​ផ្ដល់​សេវា​ជូន​ដល់​ពួក​គាត់​»​។​

​គិត​មក​ដល់​ដើមឆ្នាំ​២០១៨​នេះ​ មាន​រោងចក្រ​ស្ទើរ​ទាំងអស់​ ប្រមាណ​ជាង​ ១១០០​រោងចក្រ​ បាន​ទៅ​ចុះបញ្ជី​ប្រើប្រាស់​សេវា​សុខាភិបាល​ជាមួយ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​

​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ គឺជា​ស្ថាប័ន​ចំណុះ​ឲ្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ធ្វើ​ការងារ​សម្រាប់​ជន​ទាំងឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ មាន​ដូច​ជា​គ្រោះថ្នាក់​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​៕

Share

Image
Image
Image