en     km
en     km

ប្រ​ធា​នា​​ធិប​តី​រុស្ស៊ី​បដិ​សេធ​ការ​ចោទ​ថា​លោក​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​

Share

ប្រធា​នា​ធិប​តីរុស្ស៊ី ​ផ្លា​ឌី​មៀល ​ពូ​ទីន ប​ដិ​សេ​ធ​ការ​ចោទ​ប្រកាន់​មួយ ​ដែល​កា​សែត​របស់​ប្រទេ​ស​ ប៉ា​ណា​ម៉ា​ ចុះ​ផ្សាយ​ថា ​លោក​ប្រ​ព្រឹ​ត្ត​អំ​ពើ​ពុក​រលួយ ​ដោយ​ចាត់ទុក​ថា ​ជា​ការ​​បញ្ចេ​ញ ​សារ​ន​យោ​បាយ​របស់​ក្រុម​ប្រឆាំង​។

Putin2-WMC
ប្រធា​នា​ធិប​តីរុស្ស៊ី ​ផ្លា​ឌី​មៀល ​ពូ​ទីន

ការ​បដិ​សេធ​របស់​លោក ​​​ផ្លា​ឌី​មៀល ពូទី​ន​  ​គឺ​ជា​ការ​ថ្លែង​ដំបូង​គេ​របស់​មេ​ដឹក​នាំ​ពិភព​លោក ​ដែល​មាន​ឈ្មោះ​ក្នុង​របាយ​ការ​ណ៍​ស៊ើប​អង្កេត​របស់​កា​សែត ​ប្រទេស​ប៉ា​ណា​​ម៉ា​ ដែល​ស្រង់​ចេញ​ពី​បញ្ជី​ឈ្មោះ​គណ​នី​របស់​ក្រុម​ហ៊ុន ​​Mossack ​Fonseca​។ ក្រុម​ហ៊ុន​នេះ ​ត្រូវបាន​រក​ឃើញ​ថា​ជា​ស្ថា​ប័ន​លាង​លុយ​កង្វក់​ធំ​មួយ​នៅ​លើ​ពិភព​លោក ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេ​ស ​ប៉ា​ណា​ម៉ា​​។

លោក ពូ​ទីន បន្តថា វា​ជា​ចេត​នា​មួយ​ទៀត​​ របស់​ពួក​លោក​ខាង​លិចដែល​ប្រឆាំង​រូប​លោក ​។

បើ​ទោះ​ជា​យ៉ាង​ណា​ មិន​មែន​មាន​តែ​លោក​ប្រធា​នា​ធិបតី​រុស្ស៊ី​ម្នាក់​នេះ​ទេ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ របស់​កា​សែត​ប៉ាន​ណា​ម៉ា​ គឺ​នៅ​មាន​ប្រមុខរដ្ឋ និង​អ្នក​នយោ​បាយ​ជា​ច្រើន​ទៀត​ ក៏​មាន​ឈ្មោះ​ ដែល​កាសែត​នេះ​បាន​ចុះ​ផ្សាយ​ជាង​ ៧០ ប្រទេស​៕

 

Share

Image
Image
Image