en     km
en     km

ប្រវត្តិសាស្រ្ដ៖ វីរភាពព្រះនាងលីវយីតាមឃុំគ្រងតម្លៃអរិយធម៌ជាតិខ្មែរឱ្យបានគង់វង្ស

Share

ពង្សាវតារខ្មែរ បានចារឹកនូវស្ដេចស្រី៦អង្គដែលជានិមិត្តរូបអរិយធម៌ជាតិ ។ ទំព័រក្រាំងមាសប្រវត្តិសាស្រ្ដដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បើកឡើងឃើញមានលេចឈ្មោះ ព្រះនាងសោមាឬហៅម្យ៉ាងទៀតថា លីវយីគឺជាព្រះរាជាមួយអង្គ ដែលនាំមកនូវសង្គមលទ្ធិមាតាធិបតេយ្យ នាសតវត្សទី១នៃគ.ស។ ព្រះនាងមានគុណសម្បត្តិច្រើនអនេក ទាំងចំណេះដឹង ភាពក្លាហាន ឆន្ទៈជាតិនិយម រូបសម្បត្តិ និង ពូជពង្ស ក្នុងការដឹកនាំសង្គមនគរភ្នំ និង សឹងតែមានប្រៀ​បជាងបុរសនានា ទាំងការបង្រួបបង្រួមជាតិ និង ការបង្កើនតម្លៃស្រ្ដីក្នុងបរិបទវប្បធម៌ជាតិ។

លោកសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដល្បាញល្បីមួយរូបគឺ លោកសំបូរ មាណា្ណរ៉ា បានរៀបរាប់ថា ព្រះរាជាអង្គនេះ ជាបុគ្គលលះបង់ខ្ពស់ដើម្បីអភិរក្សតម្លៃវប្បធម៌ជាតិតាមរយៈការចងសម្ព័ន្ធភាពនឹងបរទេស ពោលការរៀបអភិសេកនឹងព្រះបាទកៅណ្ឌិន្យឬហ៊ុនទៀន។ តែលោកសាស្រ្ដាចារ្យមើលឃើញថា ទំនៀមទម្លាប់ក្រោយមកមិនសូវមានការលើកស្រ្ដីជាព្រះរាជា ព្រោះកត្តាសង្គមតម្រូវឱ្យមានការប្រើកម្លាំងបាយ កម្លាំងពលកម្មក្នុងកិច្ចការពារជាតិចូលប្រយុទ្ធក្នុងសមរភូមិ។  ទន្ទឹមនឹងនេះ អ្នកប្រវត្តិសាស្រ្ដរូបនេះ ថ្លែងពញ្ញាក់ស្មារតីស្រ្ដីកម្ពុជាគ្រប់រូបក្នុងបច្ចុប្បន្នភាពឱ្យមើលឃើញពីវីរភាពព្រះនាងសោមាដែលរាប់ថាជាមាតានៃជាតិកម្ពុជាឱ្យបានខ្ជាប់ខ្ជួន។

ដើម្បីជ្រាបច្បាស់ថាតើព្រះនាងមានគុណសម្បត្តិយ៉ាងណាខ្លះក្នុងការដឹកនាំសង្គមកម្ពុជា បើធៀបនឹងស្ដេចបុរស ក៏ដូចជាការកត់សម្គាល់មួយចំនួនក្រោយព្រះនាងចងមេត្រីភាពនឹងស្ដេចឥណ្ឌា។

សូមស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ឆោមពៅនិកា និង លោកសាស្រ្ដាចារ្យ សំបូរមាណ្ណារ៉ាពិស្ដារដូចតទៅ៖

Share

Image
Image
Image