en     km
en     km

ប្រមុខ​ការទូត​អា​មេ​រិ​ក​ អង់គ្លេស​នឹង​ក្លាយជា​ដៃគូ​យ៉ាង​សកម្ម​ជា​សមាជិក​ណា​តូ​

Share

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ ច​ន ​ឃឺ​រី ​បាន​បញ្ជា្ក​ក់ថា​ប្រទេស​អង់គ្លេស​នឹង​កា្ល​យ​ជា​ដៃគូរ​សហប្រត្តិបត្តិការ​ ដ៏​សំខាន់​ក្នុង​ឋានៈ​អង់គ្លេស​ជា​សមាជិក​អង្គការ​យោធា​ណា​តូ​ ។​

us-nato-jornkery
(ពីឆ្វេង) ​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ ច​ន ​ឃឺ​រី​ និង​ អគ្គលេខាធិការ​អង្គការ​ណា​តូ​ ឧត្តមសេនីយ៍ ​ជេន ​ស្ដូ​ថេ​ន​ប៊ើ​ជ​ (Jens​ Stoltenberg)

លោក​ ច​ន​ ឃឺ​រី​ បាន​ថ្លែង​ដូចនេះ​នៅ​ទីក្រុង​ព្រុ​ច​ហ្សែ​ល​ ខណៈ​លោក​មក​ជួប​និង​អគ្គលេខាធិការ​អង្គការ​ណា​តូ​ ឧត្តមសេនីយ៍​ជេន​ស្ដូ​ថេ​ន​ប៊ើ​ជ​ (Jens​ Stoltenberg)​ និង​ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​ ហ្វ្រី​ត​ដឺ​រី​កា​ ម៉ូ​ហ្គី​រី​នី​(Frederica​ Mogherini)​ ។​

​លោក​ ច​ន​ ឃឺ​រី​ បាន​បញ្ជាក់​ទៀត​ថា​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នោះ​នឹង​មិន​ប៉ះពាល់​សមាជិកភាព​ របស់​អង់គ្លេស​នៅ​ក្នុង​ក្រម​ខណ្ឌ​នៃ​អង្គការ​ណា​តូ​នោះ​ទេ​ ។​

​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉ូ​យ​ទ័​រ​ លោក​ ច​ន​ ឃឺ​រី​ នឹង​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​និង​នាយក​រដ្ឋមន្ដ្រី​ David​ Cameron​ ៕​ ប្រភព​:CNA

Share

Image
Image
Image