en     km
en     km

ប្រធាន​គណៈកម្មការ​នៃ​រដ្ឋសភា​ច្រាន​ចោលការ​កោះហៅ​លោក​ កឹ​ម​ សុខា​ បំភ្លឺ​ករណី​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​

Share

ភ្នំពេញ៖  ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្ដឹង​ អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា​ បាន​ច្រាន​ចោលការ​កោះ​ ហៅ​ លោក​ កឹ​ម​ សុខា​ ពាក់ព័ន្ធ​នឹង​ករណី​ខ្សែអាត់​សំឡេង​ស្នេហា​ ដែល​យុវជន​មួយ​ក្រុម​ប្ដឹង​ លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​បំភ្លឺ​ករណី​នេះ​នៅ​រដ្ឋសភា​។​

តាម​រយៈ​លិខិត​របស់​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មួយ​សន្លឹក​ដែល​បាន​ផ្ញើ​ជូន​លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​  នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ បានឱ្យ​ដឹង​ថា​ ទាក់ទង​នឹង​ញ្ញ​តិ្ដ​របស់​ ក្រុម​យុវជន​ ស្រី​ ចំរើន​ ដាក់​ប្ដឹង​ឱ្យ​លោក​កឹ​ម​ សុខា​ ចូល​បំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ នោះ​ គឺ​ពុំ​មាន​មាត្រា​ និង​ប្រការ​ណាមួយ​នៃ​រដ្ឋធម្មនុញ្ញ​ បាន​ចែង​ពី​ការ​កោះហៅ​លោក​ កឹ​ម​ សុខា​ មក​បំភ្លឺ​ក្នុង​ករណី​នេះ​ឡើយ​។​

ប៉ុន្ដែ​ទន្ទឹម​នឹង​នេះ​ អគ្គលេខាធិការ​រដ្ឋសភា​ បាន​ផ្ញើ​លិខិត​មួយទៀត​ទៅ​ឱ្យ​លោក​ កឹ​ម​ សុខា​ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ចាត់​ទុក​លិខិត​របស់​យុវជន​ ស្រី​ ចំរើន​ នោះ​ ថា​ ជា​លិខិត​របស់​ពលរដ្ឋ​ធម្មតា​ ដូច​ជា​ញត្តិ​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​រដ្ឋសភា​ ធ្លាប់​បាន​អនុវត្ត​។​

​សូម​ជម្រាប​ថា​ ករណី​របស់​លោក​ កឹ​ម​ សុខា​ នេះ​  ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រកាស​ចាត់ការ​ប្រឆាំង​នឹង​អ្នកនយោបាយ​រូប​នេះ​ដែរ​ ក្រោយ​ពេល​យុវជន​មួយ​បាន​ដាក់​ពាក្យ​ប្ដឹង​ លោក​ កឹ​ម​ សុខា​ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទិញ​លំនៅ​ដ្ឋា​ន​មួយ​ឱ្យ​ស្រី​កំណាន់​ គឺ​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​៕

cover-National-Assemly-on-KSK-isssue-with-Sreymom

Share

Image
Image
Image