en     km
en     km

ប្រធានាធិបតី​ត្រៀម​ចូល​និវត្តន៍​ប្រទេស​ហ្វី​លី​ពី​ន​ ទទូច​ឱ្យ​ប្រជាជន​ការពារ​របប​ប្រជាធិបតេយ្យ​

Share

​ប្រធានាធិបតី​ត្រៀម​ចូល​និវត្តន៍​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ Benigno​ Aquino​  បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ការពារ​របប​ប្រជាធិបតេយ្យ​ និង​សេរីភាព​ ខណៈ​លោក​ព្រមាន​ថា​ អំណាច​យោធា​ក្រោម​ការ​គ្រប់គ្រង​របស់​ មេដឹកនាំ​ជន​ផ្ដាច់​ការ​ Ferdinand​ Marcos​  អាច​កើត​មាន​ម្ដងទៀត​ ។​

philippines-president
​ប្រធានាធិបតី​ត្រៀម​ចូល​និវត្តន៍​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ Benigno​ Aquino​

លោក​ Benigno​ Aquino​  បារម្ភ​ដូចនេះ​ស្រប​ពេល​ ប្រទេស​ហ្វី​លី​ពី​ន​ នឹង​មាន​មេដឹកនាំ​ថ្មី​ ជំនួស​លោក​ គឺ​ប្រធានាធិបតី​ ជាប់​ឆ្នោត​ Rodrigo​ Duterte នឹង​ចូល​កាន់​តំណែង​ នៅ​ខាង​មុខ​នេះ​។​

​លោក​ បារម្ភ​ លោក​ Rodrigo​ Duterte ដឹកនាំ​ប្រទេស​ ទៅ​រក​បប​ យោធា​និយម​ ដែល​លោក​ចោទ​ថា​ លោក​ Rodrigo​ Duterte​  នឹង​ដឹកនាំ​ប្រទេស​ គួរ​ឱ្យ​ភ័យ​ខ្លាច​ ហើយ​អាច​ប៉ះពាល់​ការ​គោរព​សិទ្ធិ​មនុស្ស​។​

ប្រធានាធិបតី​ជាប់​ឆ្នោត​ Rodrigo​ Duterte​ បាន​ថ្លែងប្រាប់​ជនរួមជាតិ​ហ្វី​លី​ពី​ន​ថា​ លោក​នឹង​បង្កើត​ច្បាប់​ពិសេស​មួយ​ ដើម្បី​គ្រប់គ្រង​ប្រទេស​គឺ​ច្បាប់​ប្រឆាំង​ក្រុម​មនុស្ស​ ដែល​ចូល​ចិត្ត​សាបព្រោះ​ អំពើ​ហិង្សា​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​ ការ​ប្រកាន់​ជំហរ​របស់​លោក​ Rodrigo​ Duterte​ ដូចនេះ​ ដែល​ធ្វើ​ឱ្យ​អ្នកនយោបាយ​ហ្វី​លី​ពី​ន​ ព្រួយបារម្ភ​គឺ​ខ្លាច​ ការ​បង្ក្រាប​រីក​រាលដាល​ឱ្យ​មាន​ច​រឹក​សង​សឹង​៕

Share

Image
Image
Image