en     km
en     km

ប្រធានាធិបតី​តួ​គី​ប្រកាស​ថា​ រដ្ឋប្រហារ​យោធា​ត្រូវ​បាន​បញ្ចប់​ ខណៈ​អ្នក​ស្លាប់​កើន​៩០​នាក់​

Share

​តួ​ក​គី​៖​ យោង​តាម​ផ្សាយ​របស់​សារព័ត៌មាន​ CNN​ ដែល​បាន​តាមដាន​ព្រឹ​ត្ត​ការណ៍​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី​ ហើយ​បាន​ចេញផ្សាយ​ព័ត៌មាន​ចុង​ក្រោយ​បាន​រាយការណ៍​ថា​ ប្រធានាធិបតី​តួ​ក​គី​លោក​ Erdogan​ បាន​ប្រកាស​ថា​ នៅ​ពេល​នេះ​រដ្ឋប្រហារ​ដោយ​យោធា​ត្រូវ​បាន​បង្ក្រាប់​ និង​បញ្ចប់​ទាំងស្រុង​ហើយ​ ហើយ​រដ្ឋាភិបាល​ក៏​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ផង​ដែរ​។​ យ៉ាងណា​ចំនួន​អ្នក​ស្លាប់​ក្នុង​ព្រឹ​ត្ត​ការណ៍​រដ្ឋប្រហារ​នេះ​បាន​កើន​ដល់​ ៩០​នាក់​ហើយ​។​

trumk-thum-09000

​ទូរទស្សន៍​ជាតិ​តួ​ក​គី​ បាន​ផ្សាយ​ផ្ទាល់​នូវ​រូបភាព​ដែល​កង​កម្លាំងយោធា​លើកដៃ​ព្រម​ចុះចាញ់​ ខណៈ​ដែល​កងកម្លាំង​ប៉ូលិស​បាន​ឡោម​ព័ទ្ធ​ និង​ចាប់ខ្លួន​កង​យោធា​បានជា​ច្រើន​ទីតាំង​។

យោង​តាម​ទីភ្នាក់ងារ​ Anadolu​ របស់​រដ្ឋ​បាន​រាយការណ៍​កាល​នៅ​ថ្ងៃ​សៅរ៍​ ទី​១៦​កក្កដា​ នេះ​ថា​ ចំនួន​អ្នក​ស្លាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​ពួក​ទាហាន​របស់​ទួ​រ​គី​ បាន​កើនឡើង​ដល់​ ៩០​នាក់​ និង​ ១១៥៤​ នាក់​បាន​រង​របួស​។​  តាម​ទីភ្នាក់ងារ​ដដែល​នេះ​បាន​ចេញផ្សាយ​ថា​ ជើងហោះហើរ​ទាំងអស់​នៅ​ក្នុង​អាកាសយានដ្ឋាន​ Ataturk​ International​ Airport​ បាន​បើក​ឱ្យ​មាន​ចរាចរណ៍​ឡើង​វិញ​ដូច​ធម្មតា​។​

​រីឯ​សារព័ត៌មាន​ Reuters​ ក៏​បាន​រាយការណ៍​មក​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​ មាន​មន្ត្រី​ប៉ូលិស​ ១៧​នាក់​ និង​អ្នក​រង​របួស​ ១៥០​នាក់​។​

​ប្រធានាធិបតី​តួ​ក​គី​លោក​ Erdogan​ បាន​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ពួក​យោធា​ថា៖«​យើង​មិន​អាច​ទទួលយក​អ្នក​ណា​ ដែល​យក​កាំភ្លើង​មក​ភ្ជង់​ម្តាយ​ខ្លួនឯង​នោះ​ទេ​»​។​

​ទោះជា​បែប​នេះ​ក្តី​លោក​ Erdogan​ នៅ​តែ​បញ្ជាក់​ថា​ អ្នក​ដែល​ចូលរួម​រដ្ឋប្រហារ​ទាំងអស់​ ត្រូវ​ទទួល​ការ​តបស្នង​តាម​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​។​

​សូម​បញ្ជាក់​ថា​ ប្រធានាធិបតី​តួ​ក​គី​លោក​ Erdogan​ បាន​ទៅ​ដល់ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​ និង​បាន​ទាត់​ចោលការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រ ហារ​ពី​សំណាក់​យោធា​មួយ​ក្រុម​ក្នុង​រដ្ឋធានី​អង់កា​រ៉ា​ និង​ក្រុង​អ៊ី​ស្តង់​ប៊ុល​។​ ប្រធានាធិបតី​ Erdogan​ ថែម​ទាំង​ចាត់​ទុក​សកម្ម ភាព​ប៉ុនប៉ង​នេះ​ ជា​អំពើ​ក្បត់ជាតិ​ទៀត​ផង​។​

​តែ​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ខាង​ណា​ជា​អ្នក​ឈ្នះ​ឲ្យ​ពិតប្រាកដ​នោះ​ទេ​ ព្រោះ​ទាំង​ភាគី​យោធា​ធ្វើ​រដ្ឋប្រហារ​ និង​មេដឹកនាំ​រដ្ឋាភិបាល​ សុទ្ធតែ​បាន​អះអាង​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​ទូ​ទាំង​ប្រទេស​បាន​រៀងៗ​ខ្លួន​។​

​លោក​ Erdogan​ មាន​វ័យ​ ៦១​ ឆ្នាំ​ លោក​បាន​ចូល​មក​កាន់​អំណាច​ក្នុង​ឆ្នាំ​ ២០០២​ គឺ​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បង្កើត​គណបក្ស​ AK​ របស់​លោក​។​ លោក​ Erdogan​ បាន​កាន់​អំណាច​ ១១​ ឆ្នាំ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​តួ​ក​គី​ មុន​ក្លាយជា​ប្រធានាធិបតី​ ដោយ​ឈ្នះ​ការ​បោះ​ឆ្នោត​ផ្ទាល់​ជា​លើក​ដំបូង​របស់​ប្រទេស​នេះ​កាលពី​ខែសីហា​ឆ្នាំ​ ២០១៤​ ។​

លោក​ Erdogan​ និង​គណបក្ស​របស់​លោក​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ ជា​ពី​សេស​គឺ​ពួក​មូ​ស្លី​ម​អភិរក្សនិយម​របស់​ប្រទេស​នេះ​ ប៉ុន្តែ​គាត់​បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ប្រទេស​ ជុំវិញ​ការ​បង្ក្រាប​ដោយ​កម្លាំង​ជា​ញឹកញាប់​មក​លើ​អ្នក​រិះគុន​នោះ​៕

Share

Image
Image
Image