en     km
en     km

ប្រធានាធិបតី​ចាញ់ឆ្នោត​នៅ​ភូមា​ បួស​ជា​ព្រះសង្ឃ​ បន្ទាប់​ពី​ផ្ទេរអំណាច​

Share

​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​ លោក​ ថេ​ន​ សេន​ បាន​សម្រេច​បួស​ជា​ព្រះសង្ឃ​ ដើម្បី​ធ្វើ​ពី​ធី​វិបស្សនាធុរៈ​ រំងាប់​អា​រ​ម្មណ៍​តាម​ឱវាទ​ព្រះពុទ្ធ​សាសនា​ ដែល​កន្លងទៅ​លោក​ធ្លាប់​ជា​អ្នកមាន​អំណាច​។​

Mayamar-Tensen-WMC
អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​ ព្រះសង្ឃ​ ថេ​ន​ សេន (គង់នៅខាងឆ្វេង)

តាម​សេចក្ដីរាយការណ៍​របស់​គេហទំព័រ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​  បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ថា​ លោក​ ថេ​ន​ សេន​ បាន​បួស​នៅ​អារាម​មួយ​នៅ​ក្រុង​ Pyin​ Oo​ Lwin​ ។​

​អតីត​ឧត្តមសេនីយ៍​ ថេ​ន​ សេន​ បាន​ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​ ០៨​ ខែវិច្ឆិកា ហើយ​ជ័យជម្នះ​បាន​ទៅ​លើ​គណ​ប​ក្ស​ប្រឆាំង​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ។​ លោក​ ថេ​ន​ សេន​ បាន​ផ្ទេរអំណាច​ទៅ​ឱ្យ​ប្រធានាធិបតី​ថ្មី​កាលពី​ថ្ងៃ​ទី​ ០១​ មេ​សា​ កន្លង​​ទៅ​ ។​ លោក​បាន​ផ្ទេរអំណាច​ដោយ​ក្តី​រីករាយ​ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រទេស​ជាតិ​។​

​លោក​ ថេ​ន​ សេន​ បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ភូមា​នៅ​ ឆ្នាំ​ ២០១០​ គឺ​បន្ទាប់​ពី​លោក​ចាក​ចេញពី​ស្ថានភាព​ជា​ឧត្តម​សេ​នីយ៍​។​ លោក​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា​ជា​អ្នក​កែទម្រង់​លេចធ្លោ​ជាងគេ​៕​

​ប្រភព​:DVB​

Share

Image
Image
Image