en     km
en     km

ប្រធានាធិបតីតៃវ៉ាន់បញ្ជាឱ្យស្រាវជ្រាវឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់ប្រមុខយោធាប្រឆាំងចិន

Share

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទោះបីលោកស្រី បានសម្រេចភ្លាមៗ​អោយផ្អាកយុទ្ធនាការ​ឃោស​​នា​​បោះឆ្នោត ប្រធានាធិបតីក៏ដោយ តែលោកស្រី​ក៏បានបញ្ជាអោយ​មានការស៊ើប​អង្កេត និងស្រាវជា្រវម៉ត់ អំពី ការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងមួយគ្រឿងដែលបានសម្លាប់ប្រមុខយោធា និង​មេទ័ព​​ជាន់ខ្ពស់ជាច្រើននាក់។

តាមការចុះផ្សាយរបស់ បណ្ដាញ​ផ្សាយព័ត៌មាន Aljazeera  ក្នុងហេតុការណ៍នេះ លោកស្រីប្រធានាធិ​បតី Tsai Ing-wen បាន បញ្ជាអោយមានការស៊ើប​អោយ​​បាន​ម៉ត់ចត់ថាតើ វាបណ្ដាលមកពីកត្តាអាកាសធាតុ ឬបច្ចេកទេស ឬក៏មកពីកត្តាផ្សេ​ង​ទៀត។

ឧបទ្ទវហេតុនេះ ចំពេល តៃវ៉ាន់ មានជម្លោះជាមួយចិន ដែននាំអោយ សភា តៃវ៉ាន់ បាន​អនុម័ត សេចក្ដីព្រាងច្បាប់ ប្រឆាំង ឥទិ្ធពលចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃដែនដី អោយបានមុនការបោះឆ្នោត​ប្រធានាធិបតី និងសមាជិកសភា នៅថ្ងៃទី១១មករា ឆ្នាំ២០២០ដែល ក្រុងប៉េកាំង ឃ្លាំមើល​ជាខ្លាំង​ហើយ​​មិនចង់អោយបក្សប្រជាធិបតេយ្យ​ជឿនលឿនរបស់លោកស្រីឈ្នះឡើយ។

ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាអោយ ផ្អាកការឃោសនា រយៈពេល ៣ថ្ងៃ បន្ទាប់ពី នាយសេនាធិ​កាយោ ​របស់លោក ​ស្រី គឺឧត្តមសេនីយ៍ Shen Yi-ming បានទទួលមរណភាព ដោយសារឧទ្ទវេហេតុ​ការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលឧត្តមសេនីយ៍រូបនេះបានជិះ ទៅសួរសុខទុក្ខកងទ័ព ។

តាមប្រភពដដែលនេះ ដែលបានស្រង់ការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់គឺឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកលោក Shen និងមន្ត្រីយោធាជាច្រើនរូប បានជួបបញ្ហាពេលចុះចតនៅភាគខាងជើងដែនកោះនេះកាលពីព្រឹកថ្ងៃទី២មករានេះ ។

ឧទ្ធម្ភាគចក្រ UH-60M ដែលដឹកឧត្តមសេនីយ៍ Shen Yi-ming នាយសេនាធិកាយោ និងមនុស្ស១៣នាក់ទៀត បានចុះចតនៅតំបន់ភ្នំមួយក្បែរទីក្រុងតៃប៉ិ ប៉ុន្តែមិនមានមូលហេតុជាក់លាក់នាំឲ្យមានការចុះចតឡើយ។

តែបើតាមទីភ្នាក់ងារព័ត៌មាន Focus Taiwan  ឧទ្ធម្ភាគចក្រនេះ ទើបចាប់ហោះឡើងក្នុងទិសដៅទៅកាន់បន្ទាយយោធាមួយកន្លែងនៅតំបន់ Yilan ហើយវាបានដាំក្បាលចុះ នៅលើភ្នំ Wulai ។ សម្រាប់លោក Shen មាន​ភារកិច្ចដើម្បីសាកសួរសុខទុក្ខកងទ័ពនៅមុនឱកាសចូលឆ្នាំប្រពៃណីចិន។

ក្នុងហេតុការណ៍នេះ គណបក្សប្រជាធិបតេយ្យជឿនលឿន DPP ដឹកនាំដោយ លោកស្រីប្រធានាធិបតី Tsai Ing-wen បានចេញាសេចក្ដីថ្លែងការណ៍ ដោយប្រកាសកាន់ទុកជនរងគ្រោះ រហូតដល់ថ្ងៃសៅរ៍​ចុងសប្ដាហ៍នេះ។ គណបក្សបានហៅការបាត់បង់ជីវិតរបស់ ឧត្តមសេនីយ៍ និង ជនរងគ្រោះ ៧នាក់​ទៀត ​ថា ជាការសោកសៅមិនបំភ្លេចឡើយ។ អតីតអនុរដ្ឋមន្ត្រីការពារជាតិ Andrew Yang បាន​និយាយថាការបាត់បង់ឧត្តមសេនីយ័Shen Yi-ming  និងមន្ត្រីយោធាជាន់ខ្ពស់ទៀត អាចនឹងនាំអោយ​មាន​​ការប្រុង​ប្រយ័ត្នថែមទៀត អំពីឧបទ្ទវហេតុដែលលឿនរហ័សនេះ។ លោកថា នឹងមានរុះរើ មេទ័ពមួយ​ចំនួន ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរចំពោះការបោះឆ្នោតប្រធានាធិបតី។ តែលោកថាមានការ​សោកស្ដាយណាស់ ​នូវអ្នកទាំងនេះ។ ឋានៈជានាយសេនាធិកា យោធា ឧត្តមសេនីយ៍ Shen Yi-ming ត្រូវបានគេមើលឃើញថា លោកជា រៀបចំយុទ្ធសាស្ត្រកងទ័ព និងជាដាក់ផែនការសមយុទ្ធយោ​ធា នៅ​ពេល​តៃវ៉ាន់​រងការគំរាមកហែងពីប្រទេសចិន។ បុរសនេះ ក៏ជាមនុស្សមានបេះដូងឯករាជ្យ​ដូច​លោកស្រី ប្រធានាធិបតីដែរ។​លោកជាអ្នកយុទ្ធសាស្ត្រប្រឆាំងចិនដ៏លិចធ្លោ។

ឧបទ្ទវហេតុនេះ កើតឡើងចំពេល តៃវ៉ាន់ មានជ ម្លោះជាមួយចិន ដែននាំអោយ សភា តៃវ៉ាន់ បាន​អនុម័ត សេចក្ដីព្រាងច្បាប់ ប្រឆាំង ឥទិ្ធពលចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃដែនដីកោះមួយនេះ។

កាលពី​ថ្ងៃទី ៣១ ខែធ្នូ សភា​តៃវ៉ាន់ បាន ​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី​ការប្រឆាំងនៃ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងតៃវ៉ាន់ដែលសំដៅទប់ស្កាត់​ឥទ្ធិពល​របស់​ចិន ខណៈបក្សប្រឆាំង Kuomintang លំអៀងចិន​ធ្វើពហិការ។

អ្នកសង្កេតការណ៍យល់ថា ការអនុម័ត​សេចក្ដីព្រាងច្បាប់ ​មួយ​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តៃប៉ិ កាន់តែ​មើលមុខគ្នាមិនត្រង់ ហើយកាន់តែធ្ងន់ធ្ងរដែលអាចបង្កជម្លោះទាំង​ចិត្តសាស្ត្រនិ​ងការ​គំរាមកងទ័ពពីប្រទេសចិន។

ច្បាប់​ថ្មីស្តីពី​ការប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ធ្វើឡើង​ក្នុង​គោលបំណង​ប្រឆាំងនឹង​ឥទ្ធិពល​នយោបាយ​ចិន ដែល​បាន​ហូរ​ចូលមក​តាមរយៈ​ការផ្តល់​មូលនិធិ​នយោបាយ​ខុសច្បាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិធី​​សម្ងាត់​ផ្សេងៗ​ជាច្រើន​ទៀត​។
 

លោក Chen Ou-po សមាជិក​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន បាន​ប្រាប់អ្នកសារព័ត៌មាន ថា ការកើនឡើង​ឥទ្ធិពល​របស់​ចិន គឺ​ជាការគំរាមកំហែង​ លើកោះ​តៃវ៉ាន់ជាពិសេស មុនការបោះឆ្នោត ​គឺ គំរាមកំហែង​ខ្លាំងឡើងៗ​។
 

​ចំណែក បក្ស​ Kuomintang បាន​ប្រាប់អំពីជំហររបស់ខ្លួនថា ខ្លួន​ការពារ​តៃវ៉ាន់​ពី​ការគំរាមកំហែង​ផ្សេងៗ​ពី​សំណាក់​ចិន ប៉ុន្តែ​ការអនុម័ត​ ​ច្បាប់ថ្មី​មួយ​នេះ ដោយសមាជិកសភានៃបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គ្រាន់តែ​ចង់​កេងចំណេញ​នយោបាយ និង​រកសម្លេងគាំទ្រ ក្នុងការ​បោះឆ្នោត​តែប៉ុណ្ណោះ។

បេក្ខជនប្រធានាធិបតីមកគណបក្ស Kuomintang លោក Han Kuo-yu ដែលចិន គាំទ្រ ក៏បាន​ប្រកាស​ផ្អាកការធ្វើ​យុទ្ធនា​ការរក​សំឡេង​ឆ្នោតដែរ។ 

កោះតៃវ៉ាន់នឹងបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១១មករា ឆ្នាំ២០២០ ដែល​ក្រុង​ប៉េកាំង តាមឃ្លាំងជាខ្លាំង ដែលមិនចិនចង់ឃើញ លោកស្រីTsai Ing-wen ជាប់ឆ្នោត​ជាប្រធានាធិបតី​មួយ​អាណត្តិទៀតឡើយ។

យ៉ាងណា គេមិនទាន់​ឃើញក្រុងប៉េកាំងនិយាយយោងដល់ការផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ មនុស្ស៨នាក់ក្នុងនោះ​មាន​មេទ័ព​​ជាន់ខ្ពស់ម្នាក់លោក ឧត្តមសេនីយ៍ Shen Yi-ming នេះនៅឡើយទេ។ តែបើតាមការស្ទង់មតិ មួយរបស់ក្រុមប្រឹក្សាជាតិតៃវ៉ាន់ ការបោះឆ្នោតមួយអាណត្តិទៀតនេះ ទំនង​លោក​ស្រី សាយអ៊ឹងវេន នឹងអាចឈ្នះឆ្នោត ហើយកាន់តំណែងប្រធានាធិបតីមួយ​អាណត្តិ​ទៀត ​ដែលក្រុងប៉េកាំងនឹងបន្តឈឺចាប់ ថែមទៀត៕

ពៅនិកា

Share

Image
Image
Image