en     km
en     km

ប្រទះឃើញ«សត្វសំពោចភ្នំ»ជិតផុតពូជក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី

Share

ខេត្តមណ្ឌលគីរី៖ ទំព័រហ្វេសប៊ុករបស់អង្គការ WCS Cambodia ដែលជាអង្គការមួយធ្វើការងារផ្តោតលើការអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជា បានបង្ហាញរូបភាព«សត្វសំពោចភ្នំ» ជាសត្វកំពុងទទួលរងការគំរាមកំហែង ហើយសត្វប្រទេសនេះជាសត្វកម្រជិតផុតពូជពីព្រៃធម្មជាតិ។

យោងតាម WCS Cambodia «សត្វសំពោចភ្នំ» ឬ«ឈ្មុសប្រែង» ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង។

ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលីនិងអាហ្វ្រិកខាងត្បូង មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសត្វសំពោចភ្នំ ឬឈ្មុសប្រែងនេះ ក្នុងកំឡុងពេលពួកគាត់បានទៅទស្សនាជំរុំ ចាហ៊ូហ្គីបឹន (Jahoo Gibbon) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែ មេសា កន្លងទៅ។

រូបថតសត្វសំពោចភ្នំ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការ WCS Cambodia ​ជារូបភាពថតដោយលោក ស៊ាន ម៉ារឌី បុគ្គលិកមជ្ឈមណ្ឌលសំវាសនា។ រូបនេះបង្ហាញអំពីសកម្មភាពរបស់ សត្វសំពោចភ្នំ នៅពេលថ្ងៃ ដែលតាមធម្មតា វាបង្ហាញខ្លួនតែនៅពេលយប់ឬពេលថ្ងៃហៀបលិចប៉ុណ្ណោះ។​

បើតាមរូបនេះ សត្វសត្វសំពោចភ្នំមានរូបរាង ដូចសត្វខ្លាឃ្មុំខ្មៅ។ សត្វសំពោចភ្នំ មានរាងតូចល្មមប៉ុនពពួកស្វាក្តាមដែរ។

សត្វសំពោចភ្នំស៊ីគ្រាប់ផ្លែឈើជាអាហារ ជាពិសេស ផ្លែល្វា។ សត្វនេះ ទាំងញីទាំងឈ្មោល មានក្រពេញផលិតក្លិនម៉្យាងដែលធ្វើឲ្យខ្លួនវាធំក្លិនដូចពោតលីង៕

Share

Image
Image
Image