en     km
en     km

ប្រទេស​ស្រី​លង្កា​កាន់ទុក្ខ​ ២ ​ថ្ងៃ​ជូន​ជន​រង​គ្រោះ​ករណី​ភេរវកម្ម​កាលពី​សុក្រ​

Share

​រដ្ឋាភិបាល​ស្រី​លង្កា​ប្រកាស​កាន់ទុក្ខ​ ២​ថ្ងៃ​ជូន​ចំពោះ​វិញ្ញ​ណ​ក្ខ​ន្ធ​ជន​រង​គ្រោះ​ដោយ​អំពើ​វាយប្រហារ​របស់​ ពួក​សកម្ម ប្រយុទ្ធ​មួយ​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥ​ស្លា​ម​ IS​ កាលពី​ថ្ងៃ​សុក្រ​ទី​០១​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ ២៦​នាក់​ស្លាប់​ ។​

IS-03-07-16-thum
កងកម្លាំងដែលបានចូលទៅរំដោះចំណាប់ខ្មាំងនៅហាងកាហ្វេមួយនៅ ប្រទេសបង់ក្លាដេស។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ Sheikh​ Hasina​ ដែល​លោក ស្រី​បាន​សន្យា​វាយ​កំទេច​ពួក​ភេរវកម្ម​ឱ្យ​បាន​ខ្លាំងក្លា​។​

​កាល​វាយប្រហារ​នៅ​ហាង​ការ​ហ្វេ​មួយ​កន្លែង​ នៅ​ក្រុង​ដា​កា​កាលពី​យ​ប​ថ្ងៃ​សុក្រ​ បាន​សម្លាប់​ចំណាប់ខ្មាំង​២០​នាក់​ ហើយ​ប៉ូលិស​ ២​នាក់​ស្លាប់​ដែរ​ ខណៈ​មនុស្ស​៣០​នាក់​រង​របួស​។​ ក្នុង​ចំណោម​នោះ​ មាន​ជនជាតិ​ អ៊ី​តា​លី​ ៩​នាក់​ ជប៉ុន​៧​នាក់​ និង​អា​មេ​រិ​កម្នា​ក់បាន​ស្លាប់​ផង​ដែរ​។​ ក្នុង​ការ​វាយប្រហារ​នេះ​គេ​សង្គ្រោះ​ចំណាប់ខ្មាំង​បាន​ ១៣​នាក់​ និង​សម្លាប់​ពួក​ខ្មាន់កាំភ្លើង​ ៦ នាក់​ បន្ទាប់​ពី​ឡោម​ព័ន្ធ​រយៈពេល​ ១២​ម៉ោង​ ។​ ​លោកស្រី​ Hasina​ ៖«​ នរណា​ម្នាក់​ដែល​គេ​ជឿជាក់​លើ​សាសនា​ គឺ​គេ​មិន​ប្រ ព្រឹត្ត​ដូចនេះ​ទេ​ ហើយ​ មនុស្ស​ នេះ​គឺ​ពួក​គេ​មិនមែន​ជា​កាន់សាសនា​ទេ​ គឺ​សាសនា​គេ​មាន​តែ​អំពើ​ភេរវកម្ម​»​។​

​ពួក​សកម្មប្រយុទ្ធ​មួយ​ដែល​គេ​សង្ស័យ​ថា​ មាន​ទំនាក់ទំនង​នឹង​ពួក​សកម្មប្រយុទ្ធ​ IS​ ប្រកាស​ថា​ ពួក​គេ​ បាន​វាយប្រហារ​នេះ​គឺ​សំដៅ​តែ​លើ​ជនបរទេស​ប៉ុណ្ណោះ​។​ តាម​ BBC​ ក្រុម​នេះ​មក​ពី​ក្រុម​សកម្មប្រយុទ្ធ​Jamaeytul​ Mujahdeen​ Bangladesh៕​
​ប្រភព​៖BBC

IS-03
ក្រុមបាល់ទាត់អ៊ីតាលី បានគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងហេតុការណ៍វាយប្រហារនៅបង់ក្លាដេស។

Share

Image
Image
Image