en     km
en     km

ប្រទេសបីរបស់សមាគមអាស៊ានបើកប្រតិបត្តិយោធារួមគ្នា

Share

ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ចាប់ផ្ដើមសហការគ្នាប្រតិបត្តិការយាមល្បាតផ្លូវអាកាស ដើម្បីប្រឆាំងនឹងសកម្មប្រយុទ្ធអ៊ីស្លាម ដែលកំពុងឡោមព័ន្ធទីក្រុងនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

ប្រតិបត្តិការយាមល្បាតផ្លូវអាកាសនេះ បង្កើតឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការ ការយាមល្បាតផ្លូវសមុទ្ររវាងប្រទេសទាំងបីនេះ ដើម្បីទប់ស្កាត់ការហូរចេញនូវសមាជិក សកម្មយុទ្ធអ៊ីស្លាម ពីភាគខាងត្បូងប្រទេសហ្វីលីពីន ទៅកាន់ប្រទេសដទៃទៀត។

ការឡោមព័ទ្ធទីក្រុង ម៉ារ៉ាវី នៃប្រទេសហ្វីលីពីននេះ បង្កើតឲ្យមានការភ័យខ្លាចពីការកើន ឡើងនៃមនោគមវិជ្ជាហិង្សារបស់សកម្មជនអ៊ីស្លាមទាំងនោះ នៅភាគខាងត្បូងប្រទេស ដែលជាកន្លែងជម្លោះពួកបំបែកខ្លួនម៉ូស្លីម ប្រឆាំងទាមទារសិទ្ធិគ្រប់គ្រងជាច្រើនទសវត្សមកហើយ។

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក ហ៊ីសាមូឌីន ហ៊ូសេន និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ការផ្ទុះឡើងនៃជម្លោះនេះ បានបង្ហាញយ៉ាងច្បាស់ពីគោលជំហររបស់ក្រុមសកម្មជនអ៊ីស្លាម ក្នុងការសហការជាមួយនឹងក្រុមភេវរកម្មក្នុងតំបន់ដើម្បីពង្រីកបណ្ដាញរបស់ខ្លួន៕ អត្ថបទ៖កញ្ញា ឈុំ ចន្ទរចនា

 

Share

Image
Image
Image