en     km
en     km

ប្រទេសជប៉ុនរងការរញ្ជួយទៀតហើយ

Share

ក្រុងស៊ីដនី៖ ការរញ្ជួយដីដែលចាប់ផ្តើមក្នុងចំនុចដំបូងនៃទំហំរញ្ជួយ៥,៨ បានប៉ះទង្គិច នៅភាគខាងកើតនៃទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ ។នេះបើយោងទៅតាមសេចក្ដីរាយការណ៍ ពីមណ្ឌលប៉ាស៊ីហ្វិកស៊ូណាម៊ី និង USGS។

ការរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ៩, ១១នាទី ព្រឹក ដែលត្រូវបានគេវាយតម្លៃថាទំហំ របស់វាគឺ ៣៣ គីឡូមែត្រ នឹង ៧៩ គីឡូមែត្រ នៅក្រុង ហុងស៊ូ។ ភ្លាមៗនេះក៏គ្មានការវាយតម្លៃថាអាចនឹងមានព្យុះស៊ូណាមី នោះឡើយ។

ភ្នាក់ងារឧតុនិយម ប្រទេសជប៉ុន បាននិយាយថា គ្មានការព្រួយបារម្ភណាមួយ ថាធ្វើឱ្យព្យុះស៊ូណាមីកើតឡើងនោះទេ។

ទំហំរញ្ជួយដី ៩.០ កាលពីឆ្នាំ២០១១ ដែលបង្កើតបានជាព្យុះស៊ូណាម៉ី ដ៏ធំដែលសម្លាប់មនុស្សអស់ជាច្រើនរយនាក់ ហើយ គឺជាសោកនាដកម្មធំទី២ បន្ទាប់ពីសោកនាដកម្ម នៅ  Chernobyl ឆ្នាំ ១៩៨៦៕

 

Share

Image
Image
Image