en     km
en     km

ប្រជាពលរដ្ឋ​ចង់​ឃើញ​ព្រះមហាក្សត្រ​យាង​តាម​ខេត្ត​ដើម្បី​សួរសុខទុក្ខ​រាស្ត្រ​

Share

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ដែល​វិទ្យុ​ស្ត្រី​បាន​ជួប​សម្ភាសន៍​ដើម្បី​ស្វែង​យល់​ពី​ទស្សនៈ​របស់​ពួក​គាត់​ ជុំវិញ​ការ​ឡើង​គ្រង​រាជ្យ​​សម្បត្តិ​ និង​ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​ ៦៣​ ព្រះ​វស្សា​ យាង​ចូល​ ៦៤ ​ព្រះ​វស្សា​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ឆ្នាំ​ ២០១៦ នេះ​ ពួក​គាត់​ភាគច្រើន​ ចង់​ឃើញ​ព្រះមហាក្សត្រ​យាង​តាម​ខេត្ត​ដើម្បី​ជួប​រាស្ត្រ​សួរសុខទុក្ខ​រាស្ត្រ​។​

King-Sihamony
​ពលរដ្ឋ​ទាំងនោះ​ មាន​អាយុ​ពី​ ២៥​ ទៅ​ ៦០​ ឆ្នាំ​ ភាគច្រើន​ពួក​គាត់​បាន​មក​ដើរ​កម្សាន្ត​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ចំ​ថ្ងៃ​ប្រទេស​កម្ពុជា​ ប្រកាស​ឱ្យ​អ្នករាជការ​គ្រប់​ជាន់ថ្នាក់​បាន​សម្រាក​ពី​ការងារ​ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះមហាក្សត្រ​។​ ​ពិធី​នេះ​ធ្វើ​ឡើង​រយៈពេល​ ០៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់ថ្ងៃ​ទី​ ១៥​ ឧសភា​ ។​

​ព្រះមហាក្សត្រ​សីហ​មុនី​ បាន​ឡើង​សោយរាជ្យ​នៅ​ ឆ្នាំ​ ២០០៤​ បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​សម្ដេច​នរោត្តម​សីហ​នុ​  ដាក់រាជ្យ​នៅ​ពេល​នោះ​ ។​ ព្រះបាទ​សម្ដេច​ នរោត្តម​ សីហ​មុនី​ ជា​ព្រះរាជបុត្រ​របស់​សម្ដេច​មហាក្សត្រី​យា​នី​ នរោត្តម​មុនីនាថ​សីហ​នុ​ ៕​

Share

Image
Image
Image