en     km
en     km

ប្រជាជន​ម៉ា​ឡេ​ស៊ី​រៃ​អង្គាសប្រាក់​ដើម្បី​ជួយ​ដោះបំណុល​ជាតិ​

Share

​ប្រជាជន​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​នាក់​បាន​ជួបជុំ​គ្នា​រៃ​អង្គាសប្រាក់​បាន​ជិត​២​ លាន​ដុល្លារ​ ដើម្បី​ជួយ​ដោះ​សង់បំណុល​ជាតិ​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC ។

   ប្រជាជនម៉ាឡេស៊ីរៃអង្គាសប្រាក់ជួយដោះបំណុលជាតិ។ photo credited: BBC 

​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ផ្សាយ​ថា​ ក្រោយ​ពី​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​រដ្ឋាភិបាល​ប្រជាជន​ម៉ា​ឡេ​ស៊ី​បាន​ផ្តល់​ប្រាក់​ជិត​ ២​ លាន​ដុល្លារ​ ក្នុង​អស់​រយៈពេល​ ២៤​ ម៉ោង​ ហើយ​បន្ទាប់​ពី​អាជ្ញាធរ​ប្រកាស​ថា​មូលនិធិ​មួយ​នឹង​បង្កើត​ឡើង​ ដើម្បី​ជួយ​បង្កើន​សាច់ប្រាក់​។​

​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ជំពាក់​បំណុល​រាប់​ពាន់​លាន​ដុល្លារ​ដែល​នាំ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​មាន​ឡើង​បន្ទាប់​ពី​ប្រជាជន​ម៉ា​ឡេ​ស៊ី​អាយុ​២៧​ ឆ្នាំ​ ម្នាក់​មាន​សេចក្តី​ស្រលាញ់​ប្រទេស​ជាតិ​ខ្លួន​ដោយ​អ្នកស្រី​ខិតខំ​ប្រឹងប្រែង​រៃ​អង្គាសប្រាក់​ពី​ឯកជន​ដែល​មាន​ចំណាប់អារម្មណ៍​។

​លោក​ Lim​ Guan​ Eng​ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ ប្រាប់​ BBC​ថា​ ប្រជាជន​ម៉ា​ឡេ​ស៊ី​ស្ម័​ក្រ​ចិត្ត​ចែករំលែក​ប្រាក់​ចំណូល​របស់​ពួក​គេ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​រដ្ឋ​។​

​អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ BBC​ ថា​មូលនិធិ​នេះ​បាន​បង្កើន​ប្រាក់​ចំនួន​ ៧​ លាន​រីង​ហ្គី​ត​ ប្រហែល​ ១.៨​ លាន​ដុល្លារ​ នៅ​ថ្ងៃ​ដំបូង​នេះ​។​

​រដ្ឋាភិបាល​ថ្មី​របស់​ម៉ា​ឡេ​ស៊ី​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ Mahathir​ Mohamad​ ដែល​បាន​ទទួល​ជ័យជម្នះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ខែ​មុន​បាន​និយាយ​ថា​ខ្លួន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រទេស​។​

​រដ្ឋាភិបាល​ថ្មី​ម៉ា​ឡេ​ស៊ី​ លោកនាយក​រដ្ឋមន្ត្រី​ Mahathir​ Mohamad​ បាន​ទទួល​ជ័យ​ជំនះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើស​កាលពី​ខែ​មុន​ ដោយ​លោក​​និយាយ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​នឹង​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រទេស​។​ រដ្ឋាភិបាល​និយាយ​ថា​ បំណុល​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​ជាង​ ១​ពាន់​លាន​រីង​ហ្គិ​ត​លុយ​ម៉ា​ឡេ​ស៊ី​ ឬ​ស្មើនឹង​ ២៥១​ពាន់​លាន​ដុល្លារ​ ប្រហែល​ ៨០​ ភាគរយ​នៃ​ទិន្នផល​សេដ្ឋកិច្ច​៕

Share

Image
Image
Image