en     km
en     km

ប្រជាជន​នេ​ប៉ា​ល់​ និង​ឥណ្ឌា​ស្លាប់​ជាង​ ៩០​នាក់​ ក្នុង​គ្រោះ​ទឹកជំនន់​

Share

Kathmandu៖​ មន្ត្រី​ប៉ូ​លី​សបាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨​ កក្កដា​ ថា​ គ្រោះ​ទឹកជំនន់​និង​ការ​បាក់​ស្រុត​ដី​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់​ និង​ប្រទេស​ឥណ្ឌា​ បាន​សម្លាប់​មនុស្ស​ជាង​ ៩០​នាក់​ ។​

ក្រុមជួួយសង្គ្រោះកំពុងប្រតិបត្តិការជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់។រូបភាពពី AFP
ក្រុមជួួយសង្គ្រោះកំពុងប្រតិបត្តិការជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់។រូបភាពពី AFP

​ជាង​នេះ​ទៅ​ទៀត​ ក៏​មាន​អ្នកស្រុក​យ៉ាង​ហោច​ណាស់​ពីរ​លាន​នាក់​ ត្រូវ​បង្ខំចិត្ត​ឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។​

​ប្រទេស​នេ​ប៉ា​ល់​ធ្លាប់​បាន​ជួប​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​កន្លង​មក​ដែរ​ ហើយ​ផ្ទះសម្បែង​ ព្រមទាំង​ស្ពាន​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​។​ តែបើ​ទោះជា​យ៉ាងណា​បច្ចុប្បន្ន​នេះ​ កម្រិត​ទឹកភ្លៀង​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ថមថយ​មក​វិញ​បន្តិច​ហើយ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រទេស​នេ​ប៉ា​ល់​លោក​ Jhanka​ Nath​ Dhakal​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ថា​៖​ «​តាំងពី​ថ្ងៃ​ច័ន្ទ​មក​  មាន​មនុស្ស​យ៉ាងតិច​ ៧៣​ នាក់​បាន​សម្លាប់​ក្នុង​គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ស្រុត​ដី​»​។​លោក​ Dhakal​ បន្ត​ថា​ ក្រុម​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​ចំនួន​ ១៥​នាក់​ បន្ថែម​ទៀត​ កាលពី​ថ្ងៃ​អង្គា​រ៍​។​

ស្រុក​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​នោះ​គឺ​ស្រុង​ Pyuthan​ មាន​ចំងាយ​ ២៥០​គីឡូ​ម៉ែ​ត​  ភាគ​ខាងលិច​នៃ​ក្រុង​ Kathmandu​ ជាទី​កន្លែង​ដែល​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ទឹក​ហូរ​នាំ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​។​

គួរ​រំលឹក​ថា​ មនុស្ស​ជា​ច្រើន​សិប​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ដោយសារ​គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ដី​ក្នុង​រដូវ​មូសុង​នៅ​ប្រទេស​នេ​ប៉ា​ល់​ និង​ប្រទេស​ជិតខាង​គឺ​ឥណ្ឌា​។​

សូម​ជំរាប​ជូន​ថា​ ក្នុង​ស្ថានភាព​បែប​នេះ​ ប្រជាជន​រង​នូវ​ការ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​ក្នុងឆ្នាំនេះ​ ប្រជាជន​នេ​ប៉ា​ល់​រាប់​លាន​នាក់​ កំពុង​រស់នៅ​ក្នុង​តង់​កៅស៊ូ​ និង​ខ្ទម​ជា​បណ្តោះអាសន្ន​ បន្ទាប់​ពី​មានការ​រញ្ជួយ​ដី​មួយ​ បាន​បំផ្លិចបំផ្លាញ​ និង​សម្លាប់​មនុស្ស​ជាង​ ៩​ពាន់​នាក់​ កាលពី​ឆ្នាំ​ ២០១៥​ ៕

ប្រភព៖ CNA

Share

Image
Image
Image