en     km
en     km

ប្រជាជនហ្សិមបាវ៉េសង្ឃឹមថា​ ប្រធានាធិបតីណាន់ហ្គាវ៉ាមិនទោរទន់ជ្រុលពេកទៅរកចិនដូចលោកមូហ្គាបេនោះទេ

Share

ខណៈដែល លោក ម៉ាណាន់ ហ្គាវ៉ា បង្កើតគណៈរដ្ឋមន្រ្ដីថ្មីរបស់លោក ក្រោយពេលចូលស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតដ៏ចម្រូង ចម្រាស់ មេដឹកនាំថ្មីរូបនេះបានបង្កើតសមាសភារដ្ឋមន្រ្ដីថ្មីដោយសម្រេចកាត់បន្ថយចំនួនគណៈរដ្ឋមន្រ្ដីហើយបង្កើតយុទ្ធសាស្រ្ដនយោបាយសេដ្ឋកិច្ចទូលំទូលាយជាងការគ្រប់គ្រងរបស់អតីតប្រធានាធិបតីរូប៊ីតមូហ្គាបេ។

ពលរដ្ឋហ្សិមបាវ៉េភាគច្រើនសាទរ ខណៈរដ្ឋមន្រ្ដីថ្មីរបស់លោក ម៉ាណាន់ ហ្គាវ៉ា ប៉ុន្ដែពួកគាត់ទទូចសុំអោយលោក ម៉ាណាន់ហ្គាវ៉ា បន្ថយឥទ្ធិពលទំនាក់ទំនងជាមួយចិន។ កញ្ញា ជាតា ជូនសេចក្ដីប្រែសម្រួល!

 

ប្រជាជនហ្សិមបាវ៉េដែលមាននិន្នាការផ្សេងៗគ្នា មកពីគណបក្សកាន់អំណាច Zanu-PF និងគណបក្សប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរដែលជាគណ បក្សប្រឆាំងធំជាងគេនៅហ្សិមបាវ៉េ បានបង្ហាញទស្សនៈរបស់ពួកគេ គឺ ដូចៗគ្នា។

ក្រុមគាំទ្រគណបក្ស Zanu-PF បានបង្ហាញក្ដីសប្បាយរីករាយតាមដងផ្លូវនៅរដ្ឋធានីហារ៉ារេ ដោយពួកគេអបអរសាទរសមាសភាពគណៈរដ្ឋមន្រ្ដីថ្មី ក្រោមការដឹកនាំរបស់លោកម៉ាណាន់ហ្គាវ៉ា។

អ្នកគាំទ្រទាំងនោះបានប្រាប់អ្នកសារព័ត៌មានរបស់ប្រទេសនេះថា ខ្លួនមានការសប្បាយចិត្ត ជ័យជំនៈរបស់ Zanu-PF ប៉ុន្ដែអ្វីដែលមានការព្រួយបារម្ភគឺសន្ទុះសេដ្ឋកិច្ចហ្សិមបាវ៉េ ហក់ឡើងនិងហាក់ដូចជាផ្ដាច់មុខដោយសារតែវិនិយោគទុនច្រើនលើសលប់ពីប្រទេសចិន ។

ដោយសារហេតុផលនេះ ពួកគាត់ចង់ឃើញរូបភាពនៃការដាក់វិនិយោគទុនមានភាពសេរី និងចម្រុះ។      ​

ខណៈដែរ ក្រុមគាំទ្រ Zanu-PF សប្បាយរីករាយចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ Zanu-PF គឺ ក្រុមប្រឆាំងឯនោះវិញ មិនបានសម្ដែងការសាទរ រាំច្រៀងនោះទេ។ អ្វីដែលពួកគេគិតនោះ គឺទាមទារអោយម៉ាណាន់ហ្គាវ៉ាបន្ថយឥទ្ធិពលរបស់ប្រទេសចិនគឺ សមដូចមេដឹកនាំបក្សប្រឆាំង នេហ្ស៊ុន ឆាមីសា ដាក់កំហិតអោយ លោក ម៉ាណាន់ ហ្គាវ៉ា ពិនិត្យឡើងវិញទំនាក់ទំនងវិនិយោគទុនពីប្រទេសចិន។

ក្រុមគាំទ្របក្សប្រឆាំងនៅតែបន្ដលើកបដា និងដើរតាមដងផ្លូវ ស្រែកទាមទារយុត្ដិធម៌សម្រាប់ហ្សិមបាវ៉េ និងប្រជាជនក្រីក្រ។ សម្រែករបស់ក្រុមប្រឆាំងបានលាន់លឺទៅដល់ម៉ាន់ណាហ្គាវ៉ា ។

លោក ម៉ាណាន់ ហ្គាវ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានយល់ហើយ ចំពោះការទាមទារជាច្រើនរបស់ពលរដ្ឋហ្សិមបាវ៉េជំនាន់ថ្មី។

លោកបានសន្យាថា ធ្វើការកែទម្រង់ថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទុនជាមួយប្រទេសទាំងអស់នៅលើពិភពលោកដោយរួមទាំងប្រទេសចិនផងដែរ។

លោកថា លោកចង់ឃើញផលប្រយោជន៍សេដ្ឋកិច្ចបានធ្លាក់ដល់ដៃពលរដ្ឋហ្សិមបាវ៉េ ទោះស្ថិតនៅក្រុមណាក៏ដោយ។

សម្រាប់លោក ម៉ាណាន់ ហ្គាវ៉ា ជំហានដំបូង លោកពិនិត្យមើលកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ គណៈរដ្ឋមន្រ្ដីលោកឡើងវិញ ដែលក្នុងនោះ លោកបានសម្រេចកាត់បន្ថយសមាសភាពគណៈរដ្ឋមន្រ្ដីមួយចំនួនដែលលោកថា នេះជាផ្នែកមួយនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរបស់លោកផងដែរ។

ជាមួយគ្នានោះ លោកក៏សន្យាពិនិត្យមើលប្រព័ន្ធតុលាការឡើងវិញដែរ។ លោកថា ចៅក្រមមួយចំនួនដែលដល់អាយុចូលនិវត្តន៍ គឺត្រូវតែចូលនិវត្តន៍ ហើយរដ្ឋអាជ្ញា និងចៅក្រមខ្លះ ស្ថិតនៅក្នុងការតែងតាំងឡើងវិញ។

ការសន្យារបស់លោក ម៉ាណាន់ ហ្គាវ៉ា បើទោះជាក្រុមគណបក្សប្រឆាំងមិនបង្ហាញការសាទរខ្លាំងក្លាក៏ដោយ ​តែសម្រាប់អ្នកសង្កេតការណ៍ហាក់ទទួលស្គាល់ស្នាដៃរបស់លោករួចទៅហើយ ខណៈលោកបានដឹកនាំប្រទេសអន្ដរកាលមួយ ជំនួសលោកមូហ្គាបេដែលត្រូវពួកយោធាធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១៧  វិច្ឆិកា ២០១៧។

បុរសវ័យ ៩៣ ឆ្នាំរូបនេះ បានឡើងកាន់អំណាចរយៈពេល ៣៧ឆ្នាំ ដែលត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា លោកមានទំនាក់ទំនង និងក្រោមឥទ្ធិពលវិនិយោគទុនរបស់ប្រទេសចិនជាខ្លាំង។

ក្រោមការដឹកនាំរបស់ម៉ាណាន់ ហ្គាវ៉ា ហ្សិមបាវ៉េបានក្លាយជាកូនបំណុលចិនធំជាងគេ បើនិយាយអំពីប្រទេសខ្ចីបុលចិននៅក្នុងទ្វីបអាហ្វ្រិក ។

ចុងក្រោយនេះ មុនលោក មូហ្គាបេ អស់អំណាចលោកបានចុះហត្ថលេខាខ្ចីលុយពីធនាគារ នីហរ័ណ អារហរ័ណ ថែមទៀត។

តាមរយៈប្រាក់កម្ចីនេះ នាំអោយលោកម៉ាណាន់ហ្គាវ៉ា ក្លាយជាមេដឹកនាំជំនាន់ក្រោយត្រូវធានារ៉ាប់រងមួយកម្រិតទៀត។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនសប្ដាហ៍កន្លងទៅនេះ លោក ម៉ាណាន់ ហ្គាវ៉ា បានជួបជាមួយនឹងប្រធានាធិបតីស៊ីជីនភីង ប៉ុន្ដែជំនួបនេះបាននាំអោយ ម៉ាណាន់ហ្គាវ៉ា ក្លាយជាមេដឹកនាំម្នាក់នៃហ្សិមបាវ៉េកាន់ដៃរលាក់ជាមួយស៊ីជីនភីងក្រោមស្ថានភាពកាត់បន្ថយឥទ្ធិពលរបស់ក្រុងប៉េកាំង៕

 

Share

Image
Image
Image