en     km
en     km

ប្រជាជនវៀតណាមត្រៀមស្វាគមន៍ការមកដល់របស់លោកត្រាំ

Share

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយនៅខែវិច្ឆិកាក្រោយ ដែលនៅខណៈនេះប្រជាជនវៀតណាមបក្ស និងរដ្ឋវៀតណាមត្រៀមស្វាគមន៍ការមកដល់របស់មេដឹកនាំមហាអំណាចមួយនេះ។

តាមទីភ្នាក់ងារសារពត៌មានវៀតណាមវ៉េអិនអេ លោកត្រាំនឹងទៅដល់ប្រទេសវៀតណាមនៅថ្ងៃទី ១០វិច្ឆិកា ក្នុងដំណើរមកចូលរួមកិច្ចប្រជុំអេប៉ិចនៃប្រទេសសេដ្ឋកិច្ចតំបន់អាស៊ី។

ទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំនាំឱ្យប្រជាជនវៀតណាម និងអ្នកវិភាគមួយចំនួនមើលឃើញថា អាមេរិកនិងវៀតណាមកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំងចាប់តាំងពីប្រទេសនេះ បង្កើតទំនាក់ទំនងការទូតឡើងវិញនៅចុងទសវត្ស ១៩៩០។

ក្រៅពីចូលរួមកិច្ចប្រជុំអេប៉ិច លោកត្រាំ ត្រូវជួបកំពូលជាមួយនឹងសមភាគីវៀតណាមផងដែរ។

ទស្សនកិច្ចរបស់មេដឹកនាំអាមេរិចរូបនេះ ជាលើកទី៤ ហើយ គឺ នៅឆ្នាំ២០០០​ លោក ប៊ីល គ្លីនតុន បានមកកាន់វៀតណមម្ដងក្រោយមកទៀតលោកប៊ូសនៅឆ្នាំ២០០៦ ហើយ​ លោក បារ៉ាក់ អូបាម៉ា នៅឆ្នាំ២០១៦៕

 

Share

Image
Image
Image