en     km
en     km

ប្រជាជនរាប់ពាន់អ្នកភៀសខ្លូនដោយសារការបន្ទុះភ្នំភ្លើងកោះបាលី

Share

មានប្រជាជនជាង៣ម៉ឺន៤ពាន់នាក់ ត្រូវបានភៀសខ្លួនចាកចេញពីតំបន់ដែលមានបន្ទុះភ្នំភ្លើង នៅលើកោះបាលី។ នេះគឺជាលើកទី១ ហើយបន្ទាប់ពីការផ្ទូះភ្នំភ្លើងនេះ ត្រូវបានផ្ទូះម្តងរួចមកហើយកាលពី៥០ ឆ្នាំមុន។

ភ្នាក់ងារគណកម្មការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌួនេស៊ី បាននិយាយថាមានមនុស្សជាច្រើនពាន់នាក់បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេដោយសារតែ សូរសន្ធឹកភ្នំភ្លើងហាក់បន្លាចពួកគេចាប់តាំងពីថ្ងៃសុក្រដែលជាការប្រកាសអាសន្ន​នៅលើភ្នំ អាហ្គុង នៃប្រទេសឥណ្ឌូនេស៊ី។

ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho បាននិយាយថា ភ្នំ នេះនឹងបន្តកើនឡើងកើនឡើងកំដៅហើយបន្តកើនឡើងរហូតទាល់តែផ្ទុះ។

ភ្នំភ្លើងនេះ មានកំពស់ ៥០ miles ដែលជាតំបន់ទេសចរណ៍នៃភូមិភាគ គូតា។ ភ្នំភ្លើងនេះចាប់ផ្តើមចេញជាសញ្ញាថានឹងមានភ្នំភ្លើងចាប់តាំងពីខែ សីហាមកម្លេះ។

ក្រុមមន្រ្តីបានប្រកាសកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុតកាលពីថ្ងៃសុក្របន្ទាប់ពីការកើនឡើងនូវសកម្មភាពភ្នំភ្លើងហើយបានជំរុញឱ្យប្រជាជនស្ថិតនៅចម្ងាយយ៉ាងតិច 9 គីឡូម៉ែត្រពីរណ្តៅភ្នំភ្លើងឲ្យចាកចេញពីលំនៅដ្ឋានជាបន្ទាន់។

អ្នកស្រុកម្នាក់ឈ្មោះ Nyoman Asih ដែលបានរត់ភៀសខ្លួនជាមួយក្រុមគ្រួសារទាំងមូល​ហើយ នាងបានប្រាប់ AFP ថា: «ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ដែលចាកចេញពីទីនោះ ព្រោះយើងត្រូវបានបញ្ជាអោយចាកចេញពីភូមិរបស់យើងភ្លាមៗ»។

Share

Image
Image
Image