en     km
en     km

ប្រជាជនម៉ាឡេស៊ីសម្រេចដោះដូរមេដឹកនាំមានរឿងអាស្រូវតាមរយៈការបោះឆ្នោត

Share

ម៉ាឡេស៊ី ៖ នៅទីបំផុត ប្រជាជនម៉ាឡេស៊ីបានធ្វើសេចក្ដីសម្រេច ជាប្រវត្តិសាស្ត្រជាលើកដំបូងរយៈពេលជាង ៦០ឆ្នាំ ដោយជ្រើសរើសបក្សនយោបាយថ្មី មកពីគណបក្សប្រឆាំងអោយដឹកនាំរដ្ឋាភិបាលជំនួសគណបក្ស BN ឬអង្គការUMNO ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ណាជិព រ៉ាហ្សាក់ ដែលមានរឿងអាស្រូវហិរញ្ញវត្ថុជិត ៧០០ លានដុល្លារ។

                                                ​​អតីតនាយករដ្ឋមន្ត្រីមហាធាមហាម៉ាត ដណ្ដើម អាសនៈ បាន១១៥អាសនៈ ។

 

តាមលទ្ធផលបោះឆ្នោត ដែលចេញផ្សាយដោយគណៈកម្មាការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា លទ្ធផលជាបណ្ដោះអាសន្ន ឃើញថា បក្សប្រឆាំងរួបរួម KPR ដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត ដណ្ដើមអាសនៈបាន ១១៥ អាសនៈ ហើយបក្សកាន់អំណាច BN ទទួលបាន ៧៩ អាសនៈ។ តាមលទ្ធផលនេះ បក្សប្រឆាំងរបស់អតីតអ្នកទោស នយោបាយ អាន់វ៉ា អ៊ីប្រាហ៊ិម ដែលកំពុងឃុំខ្លួន មានសិទ្ធិបង្កើតរដ្ឋាភិបាល ដោយឯកតោភាគី ។ ប្រទេសម៉ាឡេស៊ី មានអាសនៈសភាសរុប ២២២ ហើយបើបក្សណាដណ្ដើមបាន ១១២អាសនៈឡើងទៅ គឺបក្សនោះ មានសិទ្ធិអំណាចបង្កើតរដ្ឋាភិបាល។

នៅក្នុងការបោះឆ្នោតសភានីតិកាលទី១៤ កាលពីថ្ងៃទី ៩ ឧសភា ប្រជាជនជិត ១៥ លាននាក់មានឈ្មោះបោះឆ្នោត ។ តាមគណៈកម្មាការរៀបចំការបោះឆ្នោត ប្រជាជនចេញទៅបោះឆ្នោតប្រហែល ៨០ភាគរយ។ នៅក្នុងការបោះឆ្នោតសភាឆ្នាំ ២០១៣ បក្សកាន់អំណាចរបស់លោក ណាជិព បានឈ្នះ ១៣៣ អាសនៈ តែអាណត្តិទី ១២ បក្សនេះទទួលបាន ១៤០អាសនៈ ។

                                   ​​ពលរដ្ឋសំដែងការអបអរពេលលោក អតីតនាយករដ្ឋមន្ត្រីមហាធាមហាម៉ាត ឈ្នះឆ្នោត។

 

តែចុងក្រោយនេះ បក្សប្រឆាំងរបស់លោក អាន់វ៉ា បានដណ្ដើមអាសនៈជាបន្តបន្ទាប់ រហូតបានឈ្នះឆ្នោតតែម្ដងនៅក្នុងការបោះឆ្នោតកាល ពីពុធម្សិលមិញនេះ។ គេរំពឹងថា លោក អាន់វ៉ា ដែលកំពុងស្ថិតក្នុងពន្ធនាគារ នឹងក្លាយជានាយករដ្ឋមន្ត្រីទី ៨ របស់រាជាណាចក្រនេះ។ តែពេលនេះលោក មហាធា មហាម៉ាត ដែលជាមេបក្សជំនួសលោក អាន់វ៉ា នឹងកាន់តំណែងតែនេះ រហូតមានការលើកលែងទោស លោក អាន់វ៉ា ជាផ្លូវការ។ លោក អាន់វ៉ា នឹងចេញពីពន្ធនាគារនៅដើមខែ មិថុនា ឆ្នាំ២០១៨នេះ។

យ៉ាងណា ប្រជាជនម៉ាឡេស៊ី ដែលគាំទ្រ បក្សប្រឆាំង បានសម្ដែងការសប្បាយរីករាយ ដោយពួកគេ រាំច្រៀងពាសពេញប្រទេស។ ពួកគេចាត់ទុក សន្លឹកឆ្នោតរបស់ពួកគេ មានន័យសម្រាប់ជាតិផង សម្រាប់ខ្លួនគេផ្ទាល់ផង៕ ប្រភពៈ CNN, CNA , និង The Guardian

 

Share

Image
Image
Image