en     km
en     km

ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​បី​ប្រភេទ​ ចាប់ពី​ឆ្នាំ​២០១៧

Share

ភ្នំពេញ៖ ​ក្រសួងទេសចរណ៍​ ចាប់ផ្ដើម​អនុវត្ត​តម្លៃ​ប័ណ្ណ​ថ្មី​ សម្រាប់​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កែប្រែ​តម្លៃ​ប័ណ្ណ​សម្រាប់​ភ្ញៀវ​បរទេស​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ។​នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​ ក្រសួង​នេះ​។​

Angkor
គឺ​ព័ត៌មាន​ បិទ​ផ្សាយ​ពី​ តំ​ម្លៃ​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មានដូច​ខាងក្រោម ៖

១.​ប្រភេទ​ប​ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ​ មាន​តម្លៃ​ ៣៧​ដុល្លារ​
២.​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ​ មាន​តម្លៃ​ ៦២​ដុល្លារ​ និង​មាន​សុពលភាព​១០​ថ្ងៃ​
៣.​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៧​ថ្ងៃ​ មាន​តម្លៃ​ ៧២​ដុល្លារ​ និង​មាន​សុពលភាព​០១​ខែ​

​តាម​សេចក្ដីជូនដំណឹង​ របស់​ក្រសួងទេសចរណ៍​ដដែល​នេះ​ គឺ​ នៅ​ក្នុង​តម្លៃ​ថ្មី​របស់​ប័ណ្ណ​ទាំង​៣​ប្រភេទ​ ខាងលើ​នេះ​ គឺ​ ចំនួន​២​ដុល្លារ​ សម្រាប់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​ ក្រីក្រ​កម្ពុជា​។​

​ចំនួន​២​ដុល្លារ​នេះ​ ក៏​មាន​បញ្ជាក់​ជា​អក្សរ​នៅ​លើ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ពី​ការ​រួមចំណែក​ដោយ​ផ្ទាល់​ ពី​ ភ្ញៀវ​ទេសចរ​បរទេស​ ក្នុង​ការ​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​ដល់​កុមារ​ក្រីក្រ​ នៅ​កម្ពុជា​ ផង​ដែរ​៕

Share

Image
Image
Image