en     km
en     km

ប៉េកាំងស្ថិតក្នុងស្ថានភាពវិលវល់ មិនដឹងថាត្រូវបង្រ្កាបឬសម្របសម្រួលនឹងបាតុករក្រុងហុងកុង

Share

ពេលវេលា ចាប់ផ្ដើមចង្អុល បង្ហាញ ហើយថាតើ ក្រុងប៉េកាំង ទ្រាំអត់ធ្មត់ដល់ពេលណាទៀត ចំពោះ​កូនកោះ តូចមួយនៅក្រុងហុងកុង ស្ថិតក្នុងអណ្ដាតភ្លើងនៃហិង្សា ប្រឆាំងលោកស្រីខារីឡំ អភិ​បាល ក្រុងដែលលើកបន្ទប់ដោយ ចិនប៉េកាំង។ រយៈពេលជាងពីរខែមកនេះ បាតុករយ៉ាងតិចណាស់ ជាង​៤៣០នាក់ ត្រូវបានចាប់ខ្លួនខណៈជាច្រើនរយនាក់រងរបួស ហើយស្នាក់ការ ប៉ូលិស ច្រើនកន្លែង​ត្រូវ​ដុត​កំឡោច។​ ក្នុងស្ថានភាពនេះ ក្រុងប៉េកាំងមើលទៅកំពុងវិលវល់ មិនដឹងថាត្រូវបង្រ្កាបឬ​​សម្របសម្រួលនឹងបាតុករក្រុងហុង។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល៖

នរណាក៏ដឹងដែរថា ប្រធានាធិបតីចិន ស៊ីជីនពីង គឺជាអធិរាជជំនាន់ថ្មីនៃបក្សកុម្មុយនីស្ដ​ចិនសម័យទំនើបនេះ។បុរសនេះហើយដែលប្រជាជនចិនកំពុងសម្លឹងមើលថាតើគាត់អាចកាន់អំណាចអស់មួយជីវិតបានដែរឬទេព្រោះបុរសខ្លាំងនេះជាអ្នករុញឱ្យបក្សកុម្មុយនីស្ដរបស់ខ្លួនលើកខ្លួនឱ្យឡើងកាន់អំណាចអស់មួយជីវិត។

ស៊ីជីនពីងថ្វីត្បិតតែជាអ្នកកែទម្រង់ជំនាន់ថ្មីមែនប៉ុន្ដែផ្នត់កុម្មុយនីស្ដគឺផ្ដាច់ការនិងកុម្មុយនីស្ដក្រហមដដែល។ក្រោមការដឹកនាំរបស់បុរសវ័យ៦៦ឆ្នាំនៅឆ្នាំនេះគឺបណ្ដាតំបន់ផ្សេងៗមិនអាចងើបតវ៉ាប្រឆាំងនឹងរដ្ឋអំណាចរបស់ខ្លួនបានឡើយ។ជាក់ស្ដែងតំបន់ជីងជាំងដែលសំបូរដោយជនជាតិអ៊ុយហ្គើ កាន់សាសនាម៉ូស្លីមគឺជនជាតិភាគតិចនេះត្រូវបានកងទ័ពប្រជាជនចិនវាយបង្រ្កាបយ៉ាងខ្លាំងកាលពីអំឡុងឆ្នាំ២០១៣ ២០១៤ ដោយសារតែតំបន់នោះប្រឆាំងនឹងគោលនយោបាយរបស់ទីក្រុងប៉េកាំង។

តាមអង្គការសិទ្ធិមនុស្ស​ amnesty international  ពលរដ្ឋតំបន់សេដ្ឋកិច្ចស្វយ័តនេះជិត១លាននាក់ត្រូវបានអាជ្ញាធរក្រុងប៉េកាំងឃុំខ្លួនហើយអ្នកខ្លះធ្វើទារុណកម្មដោយពលកម្មធុនធ្ងន់។នេះជាការអនុវត្តទារុណកម្មមួយក្រោមការដឹកនាំរបសលោកស៊ីជីនពីង។

ត្រឡប់ទៅរកការបង្រ្កាបនៅទានអាន់មីនឆ្នាំ១៩៨៩វិញគឺពេលនោះបាតុករភាគច្រើនជានិស្សិតបញ្ញវន្ដបានធ្វើបាតុកម្មទាមទារឱ្យបក្សកុម្មុយនីស្ដចិនកែទម្រងការដឹកនាំប្រទេសគឺទៅរកប្រព័ន្ធសេដ្ឋកិច្ចសេរីនិយម ។តែផ្ទុយទៅវិញប្រធានាធិបតី តេងស៊ាវភីងកាលនោះបានបង្រ្កាបបាតុករយ៉ាងឃោរឃៅបំផុតដោយប្រើប្រា់ស់កងទ័ពនិងបើករថក្រោះបរកិនបាតុករតែម្ដងគឺស្លាប់បាតុករដល់ទៅជាង១ម៉ឺននាក់។

ការបង្រ្កាបនេះផ្ដើមឱ្យសហគមន៍អន្ដរជាតិថ្កោលទោសចិនយ៉ាងខ្លាំង។តែមេដឹកនាំចិនធ្វើព្រងើយហើយបែរជាចាត់ទុកថាជារឿងផ្ទៃក្នុងរបស់ខ្លួន​​ឯង។ប្រជាជនប៉េកាំងចាប់តាំងពីពេលនោះមកបាក់ស្បាតយ៉ាងខ្លាំងហើយមិនដែលចេញមុខធ្វើបាតុកម្មប្រឆាំងនឹងបក្សកុម្មុយនីស្ដចិនម្ដងណាទៀតនោះទេ។

មកដល់សម័យកាល ស៊ីជីនពីងនេះគឺមេដឹកនាំរូបនេះទោះបីដឹកនាំប្រទេសស្ថិតនៅក្រោមការកែទម្រង់ឆ្ពោះទៅរកសេដ្ឋកិច្ចជឿនលឿនក៏ដោយ តែបុរសនេះមិនដែលអត់ឱនទៅលើអ្នកប្រឆាំងនឹងលោកម្ដងណាទេហើយជនណាដែលប្រព្រឹត្តអំពើពុករលួយគឺបុរសនេះចាត់ទុកថាជាអ្នកប្រឆាំងនឹងបក្សរបស់លោកហើយត្រូវនាំខ្លួនឡើងតុលការគឺរាប់ពាន់នាក់ទៅហើយដែលមានទោស ប្រហារជីវិត។

ប៉ុន្ដែសំណួរសួរថា ហេតុអ្វីបានលោកស៊ីជីងភីងស្ថិតក្នុងស្ថានភាពវិលវល់មិនដឹងថាត្រូវបង្រ្កាបបាតុករហុងកុងដូចបង្រ្កាបតំបន់ជីងជាំងឬមួយក៏បក្សកុម្មុយនីស្ដចិនក្រុងប៉េកាំងរកវិថីសម្របសម្រួលជាមួយបាតុករឡើងវិញ។

តែមិនដូច្នេះទេគឺប្រជាជនក្រុងហុងកុងពិតជាអ្នកឈ្នះលើទីក្រុងប៉េកាំងនៅដំណាក់នេះ។យ៉ាងណាមើលទៅក្រុងប៉េកាំងមិនឱ្យខ្លួនចុះចាញ់នឹងកូនកោះតូចមួយនេះទេ។ការពិតលោកស្រីខារីឡាំ អភិបាលក្រុងហុងកុងបានរៀបចំបង្វិចទៅក្រុងប៉េកាំងវិញហើយតែត្រូវបានមេដឹកនាំប៉េកាំងបង្គាប់ឱ្យគាត់នៅក្រាញអំណាចដើម្បីអ្វីដែលក្រុងប៉េកាំងហៅថាកម្មាភិបាលមិនត្រូវចុះចាញ់សម្ពាធបែបមូលធននិយមឡើយ។

គិតមកដល់ពេលនេះគឺជាង២ខែហើយដែលប្រជាជនក្រុងហុងកុងធ្លាប់រស់នៅក្រោមរបបសេរីនិយមនៃអាណានិគមអង់គ្លេសនៅតែបន្ដនាំគ្នាធ្វើបាតុកម្មយ៉ាងសស្រាក់សស្រាំហើយគោលដៅរបស់ពួកគេត្រូវបណ្ដេញលោកស្រីខារីឡាំពីអំណាច។បាតុករបានសន្យាថាសុខចិត្តស្លាប់គឺមិនចុះចាញ់នឹងលោកស្រីដាច់ខាតហើយថា​ខ្លួនអាចរំសាយអារម្មណ៍វិញនៅពេលណាលោកស្រីប្រកាសលាលែងពីតំណែង។

មកដល់ពេលនេះគ្មានសញ្ញាណាមួយថាលោកស្រីឡាំចង់ទៅក្រុងប៉េកាំងវិញទេ ហើយបើលោកស្រីធ្វើដូចនេះគឺជាការក្បត់វិន័យរបស់បក្សកុម្មុយនីស្ដ។ក្នុងន័យនេះហើយដែលរដ្ឋអំណាចទីក្រុងប៉េកាំងតិតថាតើខ្លួនត្រូវបង្រ្កាបបាតុករឬត្រូវសម្របសម្រួលនឹងបាតុករ។បើឱ្យលោកស្រីចុះចេញពីតំណែងគឺអាម៉ាសខ្លាំងណាស់។ស្ថានភាពហិង្សាផ្ទុះឡើងពីមួយថ្ងៃទៅមួយថ្ងៃ បាតុករជាង៤៣០នាក់ត្រូវចាប់ខ្លួននិងរាប់រយនាក់ត្រូវវាយឱ្យរងរបួស ។តែនៅពេលជាមួយគ្នានេះ ស្នាក់ការអាជ្ញាធរជាច្រើនត្រូវបាតុករដុតកម្លោច។

មកដល់ពេលនេះសារគម្រាមរបស់ទីក្រុងប៉េកាំងមកលើដែនដីហុងកុងបានទម្លាក់ជាបន្ដបន្ទាប់នៅពេលដែរវីឌីអូឃ្លីបមួយង្ហាញពីសមយុទ្ធរបស់ពួកយោធាដើម្បីបង្រ្កាបបាតុករហុងកុងក៏បានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម។

ចំណែកឯសង្រ្គាមវោហាសាស្រ្ដអាមេរិកនិងចិនប៉ះទង្គិចគ្នាយ៉ាងខ្លាំងផងដែរ  ក្រសួងការបរទេសចិនបានហៅបាតុកម្មរបស់ក្រុងហុងកុងថាអាមេរិកនៅពីក្រោយ។ទីក្រុងប៉េកាំងបានព្រមានអាមេរិកកុំឱ្យលេងនឹងភ្លើងប៉ុន្ដែអាមេរិកវិញបានប្រាប់ទៅក្រុងប៉េកាំងថាឱ្យទប់កំហឹងគឺកុំប្រើហិង្សាណាទៅលើបាតុករព្រោះបើធ្វើដូច្នេះគឺអាម៉ាស់ខ្លាំងណាស់។តែយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះត្រូវបានអ្នកសង្កេតការណ៍វាយតម្លៃថាប្រជាជនក្រុងហុងកុងបានឈ្នះដំណាក់កាលដំបូងលើរដ្ឋអំណាចចិនក្រុងប៉េកាំងគឺឈ្នះទាំងចិត្តសាស្រ្ដ និង កម្លាំងនយោបាយព្រោះជាង២ខែមកហើយ គឺអាជ្ញាធរកុម្មុយនីស្ដចិនស្ថិតក្នុងភាពមិនច្បាស់លាស់លើដែនដីហុងកុងដែលខ្លួនបានយកមកគ្រប់គ្រងវិញពីអាណានិគមអង់គ្លេសនៅឆ្នាំ១៩៩៧ក្រោមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ៕

Share

Image
Image
Image