អតីតប្រថានាធិបតីនៃប្រទេសបូលូវៀលោកEVO MOROLESដែលត្រូវបានប្រជាជនរបស់លោករុញទម្លាក់ពីអមណាចកាលបីថ្ងៃទី១០វិច្ឆិការងការប្រឈមនឹងការចាប់ខ្លួនពីនគរបាលអន្ដរជាតិដោយសារតែជនផ្ដាច់ការរូបនេះជាប់បទឧក្រិដ្ឋច្រើនករណីពេលលោកកាន់អំណាច២៦ឆ្នាំ។សារព័ត៌មានTelesurនៃប្រតេសវេណេហ្សូអេឡាបានចុះផ្សាយថាលោកមូរូឡេសដែលកំពុងជ្រោកកោននៅក្នុងប្រទេសមិចស៊ីកូបានបដិសេធចំពោះការចោទប្រកាន់របស់ប៉ូលីសអន្ដរជាតិ។លោកបានចោទថាការដែលអាំងតាប៉ូ ចេញដីកាស្វែងរកចាប់ខ្លួនរូបលោកនោះគឺជាការរារាំងលោកមិនឱ្យទៅប្រទេសរបស់លោកវិញព្រោះលោកតាំងចិត្តថាវិលទៅវិញដើម្បីធ្វើជាបេក្ខជនប្រធានាធិបតីប្រកួតប្រជែងការបោះ្នោតម្ដងទៀតនៅឆ្នាំក្រោយនេះ។ដីការបស់ប៉ូលីសអន្ដរជាតិបានបញ្ចូនទៅដល់ប្រទេសUrugauyវេណេហ្សូអេឡា កូឡំប៊ី អេហ្កាដែរ និងមិចស៊ីកូដោយបញ្ជាក់ថាជនផ្ដាច់ការរូបនេះកំពុងដាក់ឱ្យស្ថិតក្នុងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនប្រឆាំងនឹងមនុស្សជាតិ។ដីការបស់ប៉ូលីសអន្ដរជាតិបានចោទលោកម៉ូរ៉ូលេសទី១ អំពើភេរវកម្ម ទី២ ឧក្រិដ្ឋម្មប្រឆាំងនឹងអ្នកប្រជែងនយោបាយ ទី៣ប្រើប្រាស់កងប្រដាប់អាវុធប្រឆាំងនឹងជនស៊ីវិលនិង។នៅក្នុងសន្និសិទសារព័)តមានមួយនៅប្រទេសមិចស៊ីកូលោក ម៉ូរ៉ូលេសបានចោទសួរទៅវិញថាតើមនុសស្ស្លាប់ថ្មីៗបំផុតនេះចំនួនជាង៣០នាក់ដោយសារតែប្រឆាំងនឹងរដ្ឋាភិបាលអន្ដរកាលដែលបណ្ដេញរូបលោកចេញពីអំណាចនេះគឺជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរឬទេ។លោកថាមេដឹកនាំកាន់អំណាចសព្វថ្ងៃនេះហេតុអ្វីប៉ូលីសអន្ដរជាតិមិនចោទប្រកាន់ទៀត។លោកស្រីប្រធានាធិបតីស្ដីទីដែលស្ម័គ្រចិត្តឡើងធ្វើជាប្រមុខរដ្ឋស្ដីទីនេះគឺលោកស្រីJeanine Anez លោកស្រីគឺជាប្រធានក្រុមប្រឹកស្ាធម្មនុញ្ញស្រ្ដីដ៏ក្លាហានរូបនេះបានតាំងចិត្តថាឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញនៅឆ្នាំក្រោយនេះហើយឥលូវនេះសភាឬបស់បូឡូវៀបានអនុម័តតាមសំណើររបស់លោកស្រីឱ្យក្រុមប្រឹក្សាជាតិបោះឆ្នោតរបស់ប្រទេនេះរៀបចំការបោះឆ្នោតតាមការគ្រោងទុកគឺនៅឆ្នាំក្រោយនេះប៉ុន្ដេមិនទាន់ប្រកាសទេពេលវេលាជាក់លាក់នៅឡើយទេ។យ៉ាងណាក៏ដោយអំពើហិង្សាដែលត្រូវានចោទថាញុះញង់ដោយលោកប្រធានាធិបតីប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះបានកំពុងស្ងប់ស្ងាត់ទៅវិញហើយបន្ទាប់បីមានដំណោះស្រាយនយោបាយផ្ទៃក្នុងជាបន្តាន់ជាមួយនឹងការសន្យាការបោះឆ្នោតប្រធានាធិបតីឡើងវិញនេះ។ក្នុងន័យនេះនាំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ស្វាគមន៍ ប្រទេសBolivia ដែល បោះជំហ៊ាន ជាវិជ្ជមាន ឆ្ពោះទៅរកការបញ្ចប់វិបត្តិនយោបាយ ដោយសន្យាអោយមានការបោះឆ្នោត ប្រធានាធិបតីឡើងវិញ ។
Bolivia បានធ្លាក់ក្នុងវិបត្តិនយោបាយ រ៉ារៃ នាំអោយមានការបះបោរទំលាក់ជនផ្ដាច់ការ Evo Morales បានដោយជោគជ័យដោយសារ ក្រុមប្រឆាំងនៃប្រទេសនេះ បានដឹកនាំកម្លាំងអ្នកគាំទ្រ និងពលរដ្ឋ ធ្វើការបះបោរ ។ កងទ័ពបានចូលរួម ហើយ នៅថ្ងៃទី១១វិច្ឆិកា លោកMorales បានរត់ទៅជ្រកកោននយោបាយនៅ ប្រទេសម៉ីចស៊ីកូដោយទំលាក់សបុត្រលាលែងពីតំណែង។ បាតុកម្មរបស់ក្រុមប្រឆាំងគឺដោយសារតែលោក Morales បានព្យាយាម បន្តអាណត្តិមួយអាណត្តិទៀត តាមរយៈការបោះឆ្នោតដែលបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០តុលា ។ Bolivia ជាប្រទេសមួយ នៃតំបន់អាមេរិកខាងត្បូង ជាប្រទេសជិតខាងនឹងប្រទេសវេណេហ្សូអេឡា ដែល កំពុងស្ថិតក្រោមការដឹកនាំរបស់ជនផ្ដាច់ការនីកូឡាស់ម៉ាឌូរ៉ូដែលអាមេរិកប៉ុនប៉ងទមា្លក់អំណាចដូចគ្នា។
សាមាជិកសភា Bolivian កាលពីថ្ងៃសៅរិ៍សប្ដាហ៍មុននេះ បានអនុម័តជាឯកឆ័ន្ទដោយអោយ ក្រុមប្រឹក្សាបោះឆ្នោត របស់ប្រទេសនេះ រៀបចំការបោះឆ្នោតអោយបាននៅដើមឆ្នាំ២០២០ ។
លោកGuterres បានហៅសេចក្ដីសម្រេចរបស់សភាBolivian ថាជាដំណោះស្រាយដ៏រឹងមាំមួយ នាំទៅរកការបញ្ចប់ ហិង្សានយោបាយ ។ ក្នុងន័យនេះលោក Guterres បានសន្យាថា អង្គការសហប្រជាជាតិ ត្រៀមជួយ ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស សម្រាប់ការបោះឆ្នោតហើយ សហរដ្ឋអាមេរិក ក៏បានសន្យា ជួយរៀបចំការការផ្ទេរប្រជាធិបតេយ្យសម្រាប់ ប្រជាជនBolivian ជាផងដែ
យ៉ាងណាមិញ អតីតប្រធានាធិបតី ធ្លាក់ពីអំណាច លោក Evo Morales បានប្រាប់ បណ្ដាញផ្សាយព៏ត៌មាន Press TV ថា លោកកំពុងរកឱកាសវិលមកចូលរួមបោះឆ្នោតឡើងវិញ នៅឆ្នាំក្រោយនេះ នៅពេលមានការធានាសុវត្ថិភាពរបស់លោក ។ ប៉ុន្តែលោកបានចោទ អន្តរជាតិទាំងមូលថា កំពុងតែចាត់វិធានការគ្រប់យ៉ាងដើម្បីឃាឃាំងមិនអោយលោកបានវិលទៅប្រទេសលោកវិញទេ។
លោក Morales ដែលបានកាន់អំណាចតាំងពីឆ្នាំ២០០៦ ដែលក្រុមប្រឆាំងចោទថា ឈ្នះដោយសារការបន្លំតួលេខបោះឆ្នោត បានអះអាងថា បើលោកជាបេក្ខជនបោះឆ្នោត គឺលោកនឹងបន្តឈ្នះឆ្នោតម្ដងទៀតព្រោះ ប្រជាជននៅតែគាំទ្រ បក្សសង្គមនិយមនិងរូបលោក ទើបពួកគេប្រឆាំងនឹងរដ្ឋាភិបាលអន្តរកាលនេះ៕
ដោយ៖ ពៅនិកា