en     km
en     km

ប៉ាឡេស្ទីនប្រកាសសម្រេច ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិក

Share

អាជ្ញាធរជាតិប៉ាឡេស្ទីនប្រកាសបដិសេធចោលនូវជំនួយរបស់សហរដ្ឋអាមេរិកសព្វសារពើ បន្ទាប់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន កាត់មូលនិធិមនុស្សធម៌សម្រាប់ប៉ាឡេស្ទីន។ រដ្ឋាភិបាលប៉ាលេស្ទីន ថែមទាំងថ្លែងបញ្ជាក់ទៀតថា បើប៉ាឡេស្ទីននៅពឹងពាក់ជំនួយបែបនោះទៀតអាចមានផលវិបាកផ្លូវច្បាប់ជាច្រើន ចំពោះរដ្ឋបាលដែលមានមូលដ្ឋាននៅដែនដីរ៉ាម៉ាឡា។

លោក សែប អ៊ីរ៉េកាដ អ្នកចរចាជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រទេសប៉ាឡេស្ទីន ថា ស្ថាប័នរបស់លោក បានផ្ញើលិខិតផ្លូវការទៅកាន់រដ្ឋបាលលោកត្រាំដើម្បីស្នើអោយបញ្ឈប់ការផ្ដល់ជំនួយដល់អាជ្ញាធរប៉ាឡេស្ទីនតទៅទៀត រួមទាំងជំនួយផ្នែកសេវាកម្មសន្ដិសុខជាតិ។

លិខិត និង ការប្រកាសផ្លូវការនេះ គឺធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោកត្រាំបានកាត់ផ្ដាច់នូវជំនួយទាំងស្រុង ផ្នែកមនុស្សធម៌ដល់ប្រជាជាតិប៉ាឡេស្ទីន និង គម្រោងឧបត្ថម្ភនានាត្រូវបានលុបចោលបណ្ដើរៗ។

ដើមហេតុដែលនាំឱ្យប៉ាឡេស្ទីន សម្រេចបែបនេះ ប្រៀបដូចការពន្យុះបន្ថែមគឺមកពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ បានអនុម័តនូវច្បាប់ស្ដីពីការប្រឆាំងអំពើភេរវកម្ម កាលពីខែតុលាឆ្នាំទៅមិញ ដែលបើកសិទ្ធិពេញលេញឱ្យពលរដ្ឋអាមេរិក អាចប្ដឹង បរទេសណាដែលទទួលជំនួយរបស់អាមេរិកជាប់ពាក់នឹងករណីនេះ។ ដោយររឿងនេះ គឺបើ ប៉ាឡេស្ទីនមិនធ្វើដូច្នេះជាបន្ទាន់ទេ គឺបាត់បង់ប្រយោជន៍ជាខ្លាំង ព្រោះតែរឿងរ៉ាវអតីតកាលក្នុងការវាយប្រហារ ឬ ហិង្សានយោបាយ លើផលប្រយោជន៍របស់អាមេរិកនៅក្នុងនិងក្រៅដែនដីដែលប៉ាឡេស្ទីនបានកាន់កាប់ហើយនៅពេលជាមួយគ្នានោះ អាមេរិក បានផ្តល់ជំនួយយោធាប្រចាំឆ្នាំប្រមាណ 3 ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែលដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ប៉ាឡេស្ទីន។​

ជំនួយអាមេរិកមានទឹកប្រាក់ប្រមាណ 50 លានដុល្លារក្នុងការគាំទ្រប្រចាំឆ្នាំសម្រាប់សេវាកម្មសន្តិសុខអោយទៅអាជ្ញាធរប៉ាឡេស្ទីនរួមទាំងការគាំទ្រដល់ការសំរបសំរួលផ្នែកសន្តិសុខជាមួយរបបនៅទីក្រុងតែលអាវីវ និង ជាពិសេសក្នុងតំបន់ខាងលិច ដែលជាអំពើហឹង្សាពីសំណាក់​អ៊ីស្រាអែលបាន កើតឡើងជារៀងរាល់ថ្ងៃ។

ទំនាក់ទំនង រវាងប្រទេស ទាំងពីរ ប៉ាឡេស្ទីន និង​សហរដ្ឋអាមេរិក កាន់តែតានតឹងទ្វេដង ស្របពេលដែលរដ្ឋាភិបាលវ៉ាស៊ីនតោនបានផ្ទេរស្ថានទូតខ្លួនទៅតាំងនៅក្នុង រដ្ឋធានី ហ្សឺរុយហ្សាលឹម ដែលជាដែនដីអ៊ីស្រាអ៊ែលបានកាន់កាប់ក្នុងសង្រ្គាម ១៩៦៧ហើយករណីនេះបានធ្វើឱ្យប៉ាឡេស្ទីនរឹតតែអស់ជំនឿលើការសម្របសម្រួលរបស់អាមេរិកទាក់ទិនរឿងរ៉ាវប្រវត្តិសាស្រ្ដខ្លួននឹងអ៊ីស្រាអែល៕

Share

Image
Image
Image