en     km
en     km

បុរស​ម្នាក់​ជាប់គុក​៤៨​ឆ្នាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ពី​បទ​រំលោភ​អហិង្សា​លើ​កូនស្រី​ជំ​ទង​

Share

ម៉ា​ឡេ​ស៊ី​៖​ បុរស​ម្នាក់​សារភាព​ចំពោះ​បទឧក្រិដ្ឋ​ផ្លូវភេទ​ទៅ​លើ​កូនស្រី​បង្កើត​មាន​វ័យ​ជំទង់​ ត្រូវ​បាន​តុលាការ​កាត់ទោស​ជាប់គុក​៤៨​ឆ្នាំ​ដោយ​ចោទប្រកាន់​២៤​ករណី​ កាល​ពី​ថ្ងៃ​សុក្រ​។​

​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ បាន​សារភាព​ទោស​កំហុស​ចំពោះ​បទចោទប្រកាន់​ ករណី​ពី​បទ​រំលោភ​កូនស្រី​ច្បង​អាយុ​ ១៥​ ឆ្នាំ​ និង​បទចោទប្រកាន់​ប៉ះពាល់​នាង​មិន​សមរម្យ​ រួម​ទាំង​ពី​បទ​ រំលោភ​ផ្លូវភេទ​។​នេះបើតាម Channel News Asia

​លោក​ ចៅក្រម​ Yong​ Zarida​ Sazali​ បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​ដែល​ជឿ​ទុកចិត្ត​ឲ្យ​ចាប់ខ្លួន​ យក​ មក​ផ្តន្ទាទោស​បុរស​នេះ​នៅ​ថ្ងៃ​ទី​ ២៦​ខែកក្កដា​។​

​ករណី​នេះ​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន​ដែល​ជា​ករណី​ដំបូង​គេ​ដែល​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន​សន្ធឹក​សន្ធប់​។​

​អគ្គមេធាវី​លោក​ Mohamed​ Apandi​ Ali​ ក៏​បាន​បញ្ជាក់​ថា​បុរស​នេះ​គឺជា​ជន​ទី​មួយ​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​រាប់រយ​បទ​ចោទ​ករណី​រំលោភ​ផ្លូវភេទ​។​

​ឪពុក​មានកូន​បី​នាក់​ក្នុង​បន្ទុក​ បន្ទាប់​ពី​លែងលះ​ជាមួយ​ប្រពន្ធ​រូប​នេះ​ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​បន្ទប់​គេង​ក្នុងផ្ទះ​របស់​គាត់​នៅ​ Petaling​ Jaya​ ចន្លោះ​ខែមករា​និង​កក្កដា​ឆ្នាំ​នេះ​។​
​អតីត​ប្រពន្ធ​របស់​បុរស​នេះ​បាន​ដាក់​ពាក្យបណ្តឹង​ប៉ូ​លី​ស​មួយ​កាលពី​ថ្ងៃ​ទី​ ២៥​ កក្កដា​មុន​ពេល​គាត់​ត្រូវ​បាន​គេ​ចាប់ខ្លួន​៕

ប្រភព៖ Channel News Asia

Share

Image
Image
Image