en     km
en     km

បន្ទប់​ស្ថានការណ៍​បោះឆ្នោតស្នើ​ឱ្យ​កងទ័ព​អព្យាក្រឹត្យកុំ​បំភ័យ​អ្នកបោះឆ្នោត

Share

(ភ្នំពេញ)៖ សមាគម  និងអង្គការសង្គមស៊ីវិលកម្ពុជានៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត បានសាទរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលស្នើឱ្យកងប្រដាប់អាវុធប្រកាន់ជំហរអព្យាក្រឹត្យ ខណៈក្រុមអង្គការនេះស្នើឱ្យគជប និងគណៈបញ្ជាការសន្តិសុខអចិន្រៃយ៍ជួយទប់ស្កាត់ការបំភិតបំភ័យអ្នកបោះឆ្នោត។

រូបភាពពីKhmer Krom Community ។
រូបភាពពីKhmer Krom Community ។

សេចក្ដីថ្លែងការណ៍របស់សមាគម និងអង្គការសង្គមស៊ីវិលកម្ពុជានៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ២០១៧ លើកឡើងថា អគ្គមេបញ្ជាការមន្ត្រីជាន់ខ្ពស់ និងកងទ័ពទាំងអស់ត្រូវក្រមសីលធម៌កងទ័ពដែលចែងថា ហាមប្រើឥទិ្ធពលអំណាចនៃតួនាទីដូចជា ការនិយាយដោយផ្ទាល់ ឬប្រយោលដែលមានន័យគំរាមកំហែងដល់អាយុជីវិតរាងកាយ ដើម្បីបំភិតបំភ័យ គឺ ត្រូវហាមជ្រៀតជ្រែកក្នុងកិច្ចប្រតិបត្តិការបោះឆ្នោត។

សមាគម និងអង្គការសង្គមស៊ីវិលកម្ពុជានៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ មានការព្រួយបារម្ភចំពោះការលើកឡើងរបស់អគ្គមេបញ្ជានៃកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជឲ្យកងទ័ពការពារ និងបង្ក្រាបចលាណាមួយដែលគេថា បង្ក្រាបបដិវត្តពណ៌។ ក្នុងន័យនេះ អង្គការសង្គមស៊ីវិលស្នើឲ្យគណៈបញ្ជាការសន្តិសុខអចិន្រៃយ៍ជួយទប់ស្កាត់កុំឲ្យមានការប្រើប្រាស់ហេតុផលនេះ ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត។

តែផ្ទុយទៅវិញអ្នកនាំពាក្យ ក្រសួងការពារជាតិលោកឧត្តមសេនី ឈុំ សុជាតិ បានអះងអាងនៅក្នុងសេចក្ដីថ្លែងការណ៍ឆ្លើយតបថា កងទ័ពមានវិន័យរបស់ខ្លួនត្រឹមត្រូវក្នុងការការពារសណ្ដាប់ធ្នាប់សន្ដិសុខ និងសន្ដិភាពដោយមិនរើសអើងក្រុមណាមួយឡើយ។ លោកបានចាត់ទុកសេចក្ដីថ្លែងការរបស់សមាគម និងអង្គការសង្គមស៊ីវិលកម្ពុជានៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ជាការប្រមាថមើលងាយដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ៕

Share

Image
Image
Image