en     km
en     km

បទ​​យកការណ៍​៖ ​ភាព​ក្រីក្រ​ យាយី​តំបន់​ក្បែរ​ព្រំដែន​កម្ពុជា​-វៀតណាម​ ជំរុញ​ឲ្យ​​ពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ ​លែង​​ខ្វល់​ពី​បញ្ហា​ទឹកដី​​

Share

ស្វាយរៀង​៖​ ភាព​ក្រីក្រ​និង​​ការ​ខ្វះខាត​ផ្លូវ​ សាលា​រៀន​ ទីផ្សារ​ និង​មន្ទីរពេទ្យ ​នៅ​​តាម​​តំបន់​ព្រំដែន​​​​​​​​កម្ពុជា​​-​​វៀតណាម​​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ត្នោត​ ស្រុក​កំពង់​រោរិ៍​ ខេត្ត​ស្វាយរៀង​ បាន​ធ្វើ​​ឲ្យ​​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​​​​រស់​​នៅ​ដោយ​ភាព​លំបាក​គ្រប់​បែប​យ៉ាង​។​ ភាព​ក្រីក្រ​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​ភូមិ​កំណើត​។​ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ ភាព​​ឥត​​ការ​ងារ​​ធ្វើ​និង​អសន្តិសុខ​​ ​នៅ​តាម​តំបន់​ព្រំដែន​ក៏​បាន​ធ្វើ​ឲ្យ​​​​ប្រជា​ជន​​​​​លែង​ចង់​រស់នៅ​ក្នុង​​​ភូមិ​ស្រុក​របស់​ខ្លួន​ មិនចង់រស់​នៅ​ពីព្រោះ​ថា​ ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​ខ្វះ​ភាព​កក់​ក្តៅ​ពី​អាជ្ញាធរ​នៅ​ទីនោះ​។​ ​ការ​ដែល​ប្រជាជន​លែង​ចង់​រស់​នៅ​តំបន់​ព្រំដែន​ គឺជា​រឿង​គ្រោះថា្នក់​​សម្រាប់​បូរណភាព​ទឹកដី​ ព្រោះ​អ្នកការពារ​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព​ នោះ​គឺ​ប្រជាជន​នេះ​ឯង​។​

ប្រជាជនវៀតណាមកាន់ដំបង កំឡុងពេលប្រឈមមុខនឹងសកម្មជនខ្មែរ នៅស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀងកាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៥
ប្រជាជនវៀតណាមកាន់ដំបង កំឡុងពេលប្រឈមមុខនឹងសកម្មជនខ្មែរ នៅស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀងកាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៥

សូម​ស្តាប់​បទ​យក​ការណ៍​របស់​លោក​ រ៉ឹម​ ភារី​ អ្នក​យក​ព័ត៌មាន​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​​​កម្ពុជា​​​​ ដែល​បាន​ចុះ​ទៅ​ដល់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ផ្ទាល់​នៅ​ទីតំាង​ឃុំ​ត្នោត​ ស្រុក​កំពង់​រោរិ៍​ ខេត្តស្វាយរៀង​៖​

សំឡេង៖

Share

Image
Image
Image