en     km
en     km

បទ​សម្ភាសន៍​៖​អ្វី​ដែល​នាំ​ឱ្យ​សង្គម​ស៊ី​វិល​រួម​គ្នា​បង្កើត​មូល​និ​ធិ​សម្រាប់​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​?​ 

Share

នៅ​ក្នុង​បទ​សម្ភាសន៍មួយ​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​សៅ​រិ៍​ទី​១១​ មីនា​ លោក​មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ បាន​ពន្យល់​ជា​ច្រើន​ អំពី​គោលបំណង​នៃ​ការ​បង្កើត​មូល​និ​ធី​ស្ម័គ្រចិត្ត​នេះ​ ដែល​លោក​ថា​មាន​សារៈសំខាន់​​។

mearn-tola

 

លោក​ បកស្រាយ​ថា​ សំខាន់​ គឺ​ជួយ​ជា​សាក្សី​ ជា​អ្នក​ឃើញនឹងភ្នែក​ពី​ការ​បិទ​តារាង​លទ្ធផល​បោះ​ឆ្នោត​ក៏​ដូច​ជា​ការ​រាប់​សន្លឹក​ឆ្នោត​ ហើយ​អ្នក​សង្កេតការណ៍​នឹង​ផ្ដិត​យក​លទ្ធផល​បោះ​ឆ្នោត​ ហើយ​ធ្វើ​សេចក្ដីរាយការណ៍​ ។​ 

លោក​ មឿន តុលា ថា ក្រុម​របស់​លោក​ត្រូវការ​អ្នកសង្កេតការ​ណ័​ ២២១៤៤​នាក់​ ដោយ​ដាក់​ពង្រាយគ្រប់​ការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​។​ លោក​បានបញ្ជាក់​ទៀតថា​ អ្នក​សង្កេតការណ៍​គឺជា​យន្តការ​មួយ​ដែរ​ ដើម្បី​បន្ថយ​ជំ​លោះ​នយោបាយ​ ក្រោយ​ការ​បោះ​ឆ្នោត​ដែល​លោក​ថា​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ចោទ​គ្នា​រឿង​បន្លំ​សន្លឹក​ឆ្នោត​។​

អ្នក​សង្កេតការណ៍​នេះ​ សម្រាប់ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​នេះ​ ។​ ​តទៅ​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ និង​ លោក ​មឿ​ន​ តុលា​ ដូចតទៅ​៖

 

 

 

 

 

 

 

Share

Image
Image
Image