en     km
en     km

បទសម្ភាសន៍៖ សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញធ្លាក់ចុះតែនៅជួបបញ្ហាប្រឈម

Share

ភ្នំពេញ៖ ការស្ទង់មតិក្នុងរាជធានីភ្នំពេញស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញរបស់អង្គការសមាគមធាងត្នោតរកឃើញថា សហគមន៍ក្រីក្រឬ ទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញមានការធ្លាក់ចុះពី៤១០ ក្នុងឆ្នាំ២០០៩ មកត្រឹម ៣៤០ទីតាំង ក្នុងឆ្នាំ២០១៤ និងចុះមកត្រឹម២៧៧ទីតាំង ក្នុងឆ្នាំ២០១៨។​ តួលេខនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃការអភិវឌ្ឍទីក្រុង ជាមួយនឹងគោលនយោបាយដោះស្រាយដោយសន្តិវិធីរបស់ថ្នាក់ដឹកនាំឈានទៅលុបបំបាត់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ។នេះបើតាមការគូសបញ្ជាក់បន្ថែមពីលោក ខេង វ៉ាន់ណេត ប្រធានកម្មវិធីបច្ចេកទេសនៃសមាគមធាងត្នោត។

                                                     ទិដ្ឋភាពលំនៅឋានក្រីក្រមួយក្នុងរាជធានៅភ្នំពេញ។រូបភាពពីDW

 

តែយ៉ាងណាលោក ខេង វ៉ាន់ណេត បន្តថា ទោះបីជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ តែទីតាំងក្រីក្រទាំង២៧៧ដែលនៅសល់ នៅតែប្រឈមនឹងបញ្ហាជាច្រើន ពិសេសបញ្ហាឯកសារកម្មសិទ្ធិដីធ្លី និងសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លី។ ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាពដែលជាដីសាធារណៈរបស់រដ្ឋដូចជា នៅលើឬក្បែរប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោកលោកស្រី អញ្ចើញស្តាប់បទសម្ភាសន៍រវាងលោក ខេង វ៉ាន់ណេត ប្រធានកម្មវិធីបច្ចេកទេសនៃសមាគមធាងត្នោត និងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រ្តី ដូចតទៅ!

                                     រូបភាពសហគមន៍ក្រីក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ។រូបភាពពីសមាគមនធាងត្នោត។

Share

Image
Image
Image