en     km
en     km

បទសម្ភាសន៍៖ ការ​លូក​ដៃ​ពី​អ្នក​ន​យោ​បាយ​ជា​ឧ​ប​សគ្គ​ក្នុង​ការ​ទាម​ទារ​ដំ​ឡើងប្រាក់​​ខែ​ជូន​កម្ម​ករ

Share

ប្រ​ធាន​សម្ព័ន្ធ​ស​ហ​ជីព​ចលនា​កម្ម​ករ​មាន​ប្រ​សាសន៍​ថា ការ​លូក​ដៃ​ពី​អ្នក​ន​យោ​បាយ​ជា​ឧ​ប​សគ្គ​មួយ​នៅ​ក្នុង​ចំ​ណោម​ឧ​ប​សគ្គ​ដទៃ​ទៀ​ត​ ដើម្បី​ស្នើ​សុំ​ដំ​ឡើង​ប្រាក់​ខែ​ដល់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​។
150827-vireak-interview-MC
លោក​ប៉ាវ ស៊ី​ណា ថា​នៅ​ពេល​ក្រុម​ស​ហ​ជីព​ទាម​ទារ​ដំឡើងប្រាក់​ខែ​ម្តងៗ តែង​តែ​មាន​​គណ​បក្ស​​ន​យោ​បាយ​ចូល​មក​ពាក់​ព័ន្ធ​។ ម្យ៉ាង​ទៀត​ លោក​ថា​ រាជ​រដ្ឋា​ភិ​បាល​ពិ​បាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដំ​ឡើង​ប្រាក់​ខែ​នេះ ព្រោះ​បើ​រាជ​រដ្ឋា​ភិ​បាល​សម្រេច​តាម​ការ​ទាម​ទារ​​របស់​​កម្ម​ករ​នោះ វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​រោង​ចក្រ​ ។

យ៉ាង​ណា​ក៏​ដោយ ប្រ​ធាន​សម្ព័ន្ធ​ស​ហ​ជីព​ច​ល​នា​កម្ម​ករ​រូប​នេះ ស្នើ​ដល់​រាជ​រដ្ឋា​ភិ​បាល និង​និ​យោ​ជក​ត្រូវ​តែ​ជំ​រុញ​ឲ្យ​មាន​ការ​ដំ​ឡើង​ប្រាក់​ខែ​គោល​ជូន​កម្ម​ករ​ ក្នុង​កម្រិត​មួយ​សម​រម្យ ដើម្បី​ធា​នា​នូវ​ជីវ​ភាព​ថ្លៃ​ថ្នូរ​របស់​កម្ម​ករ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ​។

ដើម្បី​ជ្រាប​ព័ត៌​មាន​នេះ​កាន់​តែ​ច្បាស់ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​របស់ លោក ធូ វីរៈ អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​វិទ្យុស្រ្តីនៃWMC ជា​មួយ​លោក​ប៉ាវ ស៊ី​ណា​ ប្រ​ធាន​សម្ព័ន្ធ​ស​ហ​ជីព​ច​ល​នា​កម្ម​ករ ដូច​ត​ទៅ​៖

សម្លេង៖

Share

Image
Image
Image