en     km
en     km

បទ​សម្ភាសន៍​៖​ តើ​អ្វី​​ជា​មធ្យោ​បាយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​កុមារ​សុំ​ទាន​តាម​ដង​ផ្លូវ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ?​

Share

Untitled-2បើ​ក្រលេក​មើល​នៅ​តាម​ដង​វិថី​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ គេ​នឹង​ឃើញ​កុមារ​ប្រកប​របរ​លក់​ផ្កា​ លក់​កាសែត​ កុមារ​បោស​ជូត​កញ្ជក់​រថយន្ត​ និង​កុមារ​សុំ​ទាន​ ដែល​ជា​បញ្ហា​ចោទ​ដល់​សោភ័ណ្ឌ​ភាព​ទី​ក្រុង​។​ ការ​ផ្តល់​ប្រាក់​កាស​ដល់​អ្នក​ក្រី​ក្រ​គ្មាន​ទី​ពឹង​ គឺ​ជា​ទំលាប់​ដ៏​ល្អ​ប្រពៃ​របស់​ប្រជា​ជន​កម្ពុជា​។ ​ប៉ុន្តែ​ទង្វើ​នេះ​ បាន​ផ្តល់​ផល​អវិជ្ជ​មាន​ទៅ​វិញ​ចំពោះ​ក្មេងៗ​ទំាង​នោះ​ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​កុមារ​រក​ស៊ី​តាម​ផ្លូវ​ និង​សុំ​ទាន​ កាន់​តែ​ច្រើន​ឡើងៗ​។​

ដើម្បី​ជ្រាប​ច្បាស់​អំពី​បញ្ហា​នេះ​ ជា​ពិសេស​អំពី​មធ្យោ​បាយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​កុមារ​សុំទាន​តាម​ដង​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​បន្ត​ទៀត​ សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​ លោក​ កែវ​ សុខា​ អ្នក​យក​ព័ត៌មាន​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ជាមួយ​ លោក​ ងួន​ កោសល្យ​ ប្រធាន​ការិយា​ល័យ​សេវា​ទប់​ស្កាត់​ការពារ​ជន​អនាថា​ នៃ​នាយក​ដ្ឋាន​សុខ​មាល​ភាព​សង្គម​ របស់​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​នីតិ​សម្បទា៕​

 

Share

Image
Image
Image