en     km
en     km

បណ្តាញ​ការពារ​សិទ្ធិ​ការងារ​ និង​​សិទ្ធិ​មនុស្ស​ថ្កោលទោស​ចំពោះ​កា​រប​ង្រា​ប​លើ​សហជីព​

Share

ភ្នំពេញ៖ ​​ក្រុ​ម​ស​ហជីព​  ក្រុម​សិទ្ធិ​មនុស្ស​ និង​​ក្រុម​អង្គការ​អន្តរជាតិ​ដែល​បាន​ចូលរួម​សង្កេតការណ៍​ ការ​តវ៉ា​ទាមទារ​រប​ស់​​ក្រុម​សហជីព​ កាលពី​ថ្ងៃ​ទី ​០៤​ ខែមេសា​​កន្លងទៅ​។ ការ​​ចេញ​​សេចក្តីថ្លែងការណ៍​រួម​មួ​យ​​នេះ បាន ថ្កោ​ល​​ទោស​​ចំពោះ​កា​រប​ង្រា​ប​របស់ក្រុមសន្តិសុខរបស់រដ្ឋាភិបាល ធ្វើទៅលើ​ក្រុម​សហ​ជី​ព​ ​នៅ​​ក្បែរ​វិមាន​រដ្ឋ​ស​ភា​ជាតិ​។​

Employee-Iaw-In-Cambodia-004
ក្រុម​សហជីពតវ៉ាទាមទារឱ្យសភាបញ្ឈប់ការអនុម័តច្បាប់ស្តីពីសហជីព នៅខាងមុខរដ្ឋសភា ថ្ងៃទី ០៤ ខែមេសា ២០១៦​

សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សហជីព​  ក្រុម​សិទ្ធិ​មនុស្ស​ និង​ក្រុម​អង្គការ​អន្តរជាតិ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តំណាង​សហ​ជិ​ព​ ០២ ​នាក់​ ត្រូវ​បាន​វាយ​ឱ្យ​រង​ពីក្រុមកង​សន្តិសុខ​របស់​ខណ្ឌ​ដូច​ពេញ​  ខណៈ​ពួក​គេ​តវ៉ា​ឱ្យ​ស​ភា​​​ផ្អាក​ការ​ពិភាក្សា​សេចក្ដីព្រាងច្បាប់​ស្ដី​ពីសហ​ជី​ព​ ដោយក្រុម​សហ​ជី​ព​រិះគន់​ថា​ មាន​លក្ខណៈ​រឹតត្បិត​សេរី​ភា​ព​​របស់​សហ​ជី​ព ​និង​ កម្មករ​យ៉ាង​ខ្លាំង​ ។​ មន្ត្រី​សហ​ជី​ព ០​២​ នាក់​ដែរ​រង​របួស​ គឺ​លោក​ ស៊ុត​ ចិត្រ​ មន្ត្រី​របស់​សម្ព័​ន្ធ​​សហជីព​ចលនា​កម្មករ​កម្ពុជា​ រង​របួសធ្ងន់​ និង​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​រង​របួស​ស្រា​ល​ ។​

សេចក្តីថ្លែងការណ៍​ដដែល​ក៏​បាន​ថ្កោលទោស​ចំ​ឈ្មោះ​ គី​ម​ វុ​ត្ថា​ ដែល​ជា​ប្រធាន​ប្រជា​ការពារ​ខ័​ណ្ឌ​ដូនពេញ​នោះ​ថា​ ជា​ការ​រំលោភ​មក​លើ​អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រីភេទ​។​​ សេច​ក្តី​ថ្លែ​ង​ការណ៍​នោះ​បញ្ជាក់​ថា​ ការ​ជួបជុំ​តវ៉ា​របស់​ក្រុម​សហជីព​នៅ​​ម៉ោង ​១០​ ព្រឹក កាល​ថ្ងៃ​ទី​ ០៤​ខែមេសា ធ្វើ​ឡើង​ដោ​យ​​សន្តិវិធី​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋសភា​ផ្អាក​ការ​អនុម័តពិភាក្សា​​ ព្រមទាំង​ឱ្យសភា​ទទួលយក​សំណើ​របស់​សហ​ជីព​​ក្នុង​​ការ​​កែ​តំរូវសេចក្តី​ច្បាប់​សហជីព​ឡើង​វិញ​​។​

​សេចក្តី​ការណ៍​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ដៃគូរ​អភិវឌ្ឍ​ និង​អ្នកបញ្ជា​ទិញ​នានា​ ត្រូវ​បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​សហជីព​ឯករាជ្យ​ ដែល​សុំ​កែលម្អ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ​​ឱ្យ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ និង ​ច្បាប់​អន្តរជាតិ​។​

​បើ​ទោះជា​យ៉ាងណា​សេចក្ដីព្រាងច្បាប់​នេះ​ ត្រូវ​បាន​សភា​អនុម័ត​រួច​ហើយ​ កាលពី​ថ្ងៃ​ម្សិលមិញ​ ដោយ​តែ​សំឡេ​ង​​​​គ​ណ​បក្សកាន់​អំណាច​បាន​យល់ព្រម​អនុ​ម៍ត​ ចំណែក​ក្រុម​គណបក្សប្រឆាំង​មិន​បាន​គាំទ្រឡើយ​៕​

Share

Image
Image
Image