en     km
en     km

បក្ស​ប្រឆាំង​នៅ​អូស្ត្រាលី​ទាមទារ​ឱ្យ​ Turnbull​ លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​

Share

អូស្រ្តាលី៖ ​លោក​ Bill​ Shorten​ មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​អូស្ត្រាលី​ បាន​ទទូច​ឱ្យ​លោក​ Malcolm​ Turnbull​ លា លែង​ពី​តំណែង​ ដោយសារ​តែ​ខកខាន​នៃ​ការ​ទប់​ស្ថិរភាព​ការងារ​រដ្ឋ​មួយ​ចំនួន​មិន​បាន​ជោគជ័យ​។

Australy-thum
រូបភាពគោលនយោបាយរបស់គណបក្សប្រកួតប្រជែកនៅអូស្រ្តាលី។រូបភាពពីBBC

​លោក​ Bill​ Shorten​ និយាយ​ថា​លោក​ Turnbull​ គួរ​លាលែង​ពី​តំណែង​ ព្រោះ​មិន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ការងារ​ និង​មិន​បាន​អនុវត្ត​កិច្ចសន្យា​មួយ​ចំនួន​ដូច​លោក​បាន​ឃោសនា​នោះ​ទេ​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពិសេស​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៤​ កក្កដា​  លទ្ធផល​បង្ហាញ​ថា​ ប្រជាប្រិយភាព​ របស់​លោក​ Turnbull​ មានការ​ធ្លាក់​ចុះ​  ដោយ​សំឡេង​ឆ្នោត​កើន​ទៅ​លើ​បក្ស​ប្រឆាំង​ ដែល​ធ្វើ​ឱ្យ​ប្រទេស​ត្រូវ​មាន​រដ្ឋាភិបាល​កើត​ចេញពី​ ២​គណបក្ស​ គឺ​គណបក្សប្រឆាំង​របស់​លោក​ Bill​ Shorten​ និង​គណបក្ស​របស់​លោក​ Turnbull​ ។​

​គណបក្ស​ធំ​ ២​ នៅ​ប្រទេស​អូស្ត្រាលី​ គឺ​គណបក្ស​សេរីនិយម​របស់​ន​យក​រដ្ឋមន្ត្រី​លោក​ Turnbull​ និង​គណបក្ស​ការងារ​របស់​លោក​ Bill​ Shorten​។​ គណបក្ស​ទាំង​ ២​នេះ​ ដណ្ដើម​បាន​អាសនៈ​ប្រហាក់ប្រហែល​គ្នា​ គឺ​ ៧៦​ អាសនៈ​ និង​ ៧១​ អាសនៈ​៕​

ប្រភព៖BBC

Share

Image
Image
Image