en     km
en     km

បក្សនយោបាយថៃចាប់ផ្ដើមធ្វើចលនានយោបាយស្វាគមន៍ការបោះឆ្នោតថ្ងៃទី២៤ កុម្ភះ ២០១៩

Share

ថៃ ៖ គ្រាន់តែ ចូលដល់ថ្ងៃទី១មករាឆ្នាំ២០១៩ភ្លាម គេសង្កេតឃើញ កម្លាំងនយោបាយធំៗពី​រ​ដែលធ្លាប់​កាន់កាប់​អាសនៈសភាបានច្រើនជាងគេ នៃ​ប្រទេសថៃ គឺគណបក្សភឿថៃ​របស់​អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និង គណបក្សប្រជាធិបតេយ្យ របស់អតីតនាយករដ្ឋ​មន្ត្រី​អាប់ភីស៊ីត ចាប់ផ្ដើម ឃោសនា ទាក់ទាញអ្នកបោះឆ្នោត។ ដោយឡែកបក្សផ្សេងៗទៀត រាប់ទាំងបក្សទើបបង្កើតថ្មីក៏បានត្រៀមរៀបចំវេទិកានយោបាយរបស់ខ្លួន។ តែបែបនេះក្ដី រដ្ឋាភិបាល យោធា របស់នាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ប្រាយុទ្ធច័ន្ទអូចា ប្ដេជ្ញាអោយមានលំហ​នយោបាយ​ដោយសេរី ខណះគណះកម្មការបោះឆ្នោតប្រទេសនេះ អំពាវនាវអោយអ្នក​សង្កេតការណ៍អន្តរជាតិបញ្ចូន ភ្នាក់ងាររបស់ខ្លួន មកសង្កេតការណ៍បោះឆ្នោត។ តែយ៉ាងណា ការបោះឆ្នោតលើកនេះ មិនដូចអាណត្តិមុនឡើយ គឺបក្សធំពីរនេះទំនងនឹងពិបាកក្នុងការ​បង្កើតរដ្ឋាភិបាល បើខ្លួនមិនអាចរកសំឡេងគាំទ្រក្នុងសភារហូត៣៧៦អាសនះឡើងទៅ។

សូមស្ដាប់ ការបកស្រាយរបស់លោក នួន បូរិន តាមរយៈការសាកសួររបស់លោក កែវ សុខា ដូចតទៅ !

 

Share

Image
Image
Image