en     km
en     km

បក្សធំពីរនៅថៃត្រូវការអាប់ភីស៊ីតជានាយករដ្ឋមន្ត្រីដើម្បីរាំងខ្ទប់លោកបា្រយុទ្ធមិនឱ្យធ្វើ ជា​នាយ​ក​រដ្ឋមន្ត្រី

Share

 

លទ្ធផលបោះឆ្នោតសភាប្រទេសថៃ បានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី៩ឧសភា។ តែយោងតាមលទ្ធផលនេះ គ្មានគណបក្សណាមួយ អាចបង្កើតរដ្ឋភិបាលដោយឯកតោភាគីបានឡើយ។ គណបក្សភឿថៃ ដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន នៅពីក្រោយ ទោះជាទទួលបានអាសនៈ១៣៦ក្ដីតែបក្សធំនេះ មិនអាចបង្កើតរដ្ឋាភិបាល បានដែរ។ បក្សធំទី៣ គឺបក្សអនាគតឆ្ពោះទៅមុខរបស់អ្នកជំនួញវ័យក្មេងម្នាក់បាន៨០អាសនៈ។ បក្សធំពីរនេះ បានយល់ព្រមជាមួយគ្នា បញ្ចុះបញ្ចូលលោកអាប់ភីស៊ីត វេចាជីវ៉ា ធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះជាង១០គណបក្ស។

យ៉ាងណា គោលបំណងរបស់បក្សធំពីរនេះ មានផែនការប្រមូលកម្លាំងរួមមួយដ៏ធំដើម្បីរាំងខ្ទប់លោកឧត្តម​​សេនីយ៍ប្រាយុទ្ធ មិនឱ្យមានលទ្ធភាពបន្តធ្វើនាយករដ្ឋមន្ត្រី។

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល៖

ភាពមិនច្បាស់លាស់នៃការបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៤មីនាបានស្ដែង​ឃើ់​ញ​ហើយនៅពេលនេះ។ បក្សធំចំនួន៥ដែលបានអាសនៈពី៥០ឡើងទៅ ជាពិសេស គឺ​បក្ស​ភឿ​​ថៃនិងបក្សបល្ល័ង្កប្រាចារ៉ាត់ គឺបក្សពីរនេះ កំពុងភ័យខ្លាចពីការបរាជ័យ ក្នុងការស្វែងរកសម្ព័ន្ធភាព​ដើម្បី​​បង្កើតរដ្ឋាភិបាល។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយនូវអត្ថបទបែបវិភាគរបស់ខ្លួនថា ទាំងបក្សភឿថៃដែលបានអាសនៈ​១៣៦​​និងបក្ស​បល្ល័ង្កប្រាចារ៉ាត់ សុទ្ធតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា​ក្នុងការបង្កើតរដ្ឋាភិបាល​ចម្រុះ។បក្ស​បល្ល័ង្កប្រាចារ៉ាត់ដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា ត្រូវបានរាយការណ៍ថា​បក្សនេះ​​បានចាប់បង្ខំអោយ បក្សតូចៗចងសម្ព័ន្ធភាពជាមួយខ្លួនហើយបក្សតូចៗទាំងនោះ មាន១១​គណបក្សគឺបក្សនិមួយៗតែបានអាសនៈតែមួយប៉ុណ្ណោះ។ចំណែកឯបក្សភឿថៃ ត្បិតអីបានអាសនៈ​ច្រើន​ជាងគេក្ដី តែបក្សនេះ ត្រូវតែស្វែងរកដៃគូជាង១០បក្សទៀត អាចបានសំឡេងជាតុល្យភាព នឹងបក្ស​របស់ពួកយោធា។ តាមកាសែតបាងកកប៉ុស្តិ៍ បក្សភឿថៃ និងបក្សអនាគតឆ្ពោះទៅមុខបាន​ព្រមព្រៀងគ្នា ជាមួយបក្ស១០ទៀតថា នឹងទៅបញ្ចុះបញ្ចូលគណបក្សប្រជាធិបតេយ្យ យកមកធ្វើ​ជា​ដៃគូក្នុងសម្ព័ន្ធភាពថ្មីដើម្បីទម្លាក់ ឬរាំងខ្ទប់បក្សបល្ល័ង្កប្រាចារ៉ាត់ មិនអោយបង្កើតរដ្ឋាភិបាល​។ បក្ស​សម្ព័ន្ធថ្មីនេះ មានអាសនៈសរុប ៣៦១។ តែយ៉ាងណា ក្រុមនេះត្រូវការសំឡេង១៥ទៀត ទើបអាចផ្ដុំគ្នា បាន៣៧៦សំឡេង ឈានទៅរករដ្ឋាភិបាលចម្រុះមួយបាន។ ដោយឡែកបក្ស​បល្ល័ង្កប្រាចារ៉ាត់ មាន​សំឡេង បានគ្រប់គ្រាន់ហើយគឺ១១៥បូកនឹង១១ ស្មើនឹង៣៧៦ ក្នុងអាសនៈសរុបទាំងព្រឹទ្ធ​សភា​កើតចេញ​ពីការ​ជ្រើស​តាំងនិង សភា កើតចេញពីការបោះឆ្នោត៧៥០អាសនៈ។

តើបក្សសម្ព័ន្ធថ្មី អាចរាំងខ្ទប់បក្សបល្ល័ង្កប្រាចារ៉ាត់បានដែរទេ?

ដើម្បី រាំងខ្ទប់ មិនអោយពួកយោធាបង្កើតរដ្ឋាភិបាលបានគឺអាស្រ័យលើកម្លាំងរួបរួម​ដ៏ខ្លាំង​និង​មានឥទ្ធិពលរបស់បក្សសម្ព័ន្ធថ្មីនេះ ។ ក្រុមនេះធ្វើយ៉ាងណាអូសទាញអោយបានសំឡេង របស់​ព្រឹទ្ធ​សភាក្នុងចំណោម២៥០រូប ដែលទើបជ្រើសតាំងថ្មី។ ក្នុងចំណោមព្រឹទ្ធសភាទាំងអស់នោះ គឺ ជាង​៥០នាក់ ជ្រើសរើសពីមជ្ឈដ្ឋានស៊ីវិល ហើយក្រៅពីនេះ គឺជាការជ្រើសតាំងពីក្រុមប្រឹក្សាយោធា។ សមាជិកព្រឹទ្ធសភា ដែល មកពីកក្រុមស៊ីវិលនោះហើយ មើ់លទៅអាចជាអ្នកធ្វើសេចក្ដីសម្រេច ក្នុង​ការកំណត់ជោគវាសនា របស់ក្រុមសម្ព័ន្ធថ្មី ដែលអាចមានគណបក្សប្រជាធិបតេយ្យមួយដែរ។ បើសមាជិកសភា ជាង១៥នាក់ជំទាស់បេក្ខភាព នាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធឬ បក្ស​បល្ល័ង្កប្រាចារ៉ាត់ គឺជ័យជម្នះអាចបានទៅលើ សម្ពន្ធថ្មីនេះ គឺក្រុមនេះ នឹងមានលទ្ធភាពឈ្នះឬមាន​ប្រៀបដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

តើបេក្ខជនណាសមជានាយករដ្ឋមន្ត្រីរបស់ក្រុមសម្ព័ន្ធថ្មីនេះដើម្បីទាញសំឡេងពីសមាជិកព្រឹទ្ធសភាឯករាជ្យ?

តាមកាសែតបាងកកប៉ុស្តិ៍  គណបក្សភឿថៃ និងគណបក្សឆ្ពោះទៅអនាគត បានព្រមព្រៀងលើក អតីតប្រធានគណបក្សប្រជាធិបតេយ្យ គឺលោកអាប់ភីស៊ីតធ្វើជានាយករដ្ឋន្ត្រី។ តាមបាងកកប៉ុស្តិ៍  បក្សធំពីរនេះ មានជំនឿថា លោកអាប់ភីស៊ីតអាចទាញបានសំឡេងពីសមាជិកព្រឹទ្ធសភា ដែល​ឯករាជ្យមកគាំទ្របេក្ខភាពរបស់លោកហេតុថាលោកអាប់ភីស៊ីត ជាបញ្ញាវ័ន្តនិយមកណ្ដាល និង​មាននិន្នាការខ្លាំងទៅខាងព្រះបរមរាជវាំងគឺអាចធ្វើស្ថាប័នរាជ្យបល្ល័ងគាំទ្រ។ណាមួយទៀត លោកអាប់ភីស៊ីតជាអ្នកនយោបាយនិយមលោកខាងលិចទៀតផងហើយម្យ៉ាងទៀត លោកធ្លាប់​ជា​នាយករដ្ឋបណ្ដោះអាសន្នផងដែរ។ ជាការគត់សម្គាល់ លោកអាប់ភីស៊ីតបានប្រកាន់ជំហរថា លោក​មិន​ត្រូវអោយលោកប្រាយុទ្ធនិងឧត្តមសេនីយ៍ណាធ្វើនាយករដ្ឋមន្ត្រីទៀតឡើយ។ លោកក៏ធ្លាប់​ជា​មួយ​មេ​ដឹកនាំភឿថៃផងដែរមុនការបោះឆ្នោតចូលមកដល់។

ក្រុមសម្ព័ន្ធភាពអាចរាំងខ្ទប់សេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលថ្មី របស់ពួកយោធា

ជាការពិតបើយោងតាម ការផ្ទៀងផ្ទាត់ អាសនៈសមាជិកសភា របស់ក្រុមសម្ព័ន្ធភាពថ្មី នៃរណសិរ្ស ប្រជា​ធិបតេយ្យដែលផ្ដូចផ្ដើមដោយគណបក្សភឿថៃគឺក្រុមនេះ មានសំឡេងរឹងមាំ​ជាខ្លាំង​នៅក្នុង​រដ្ឋសភា គឺដល់ទៅជាង៣៦០ ក្នុងចំណោម៥០០ អាសនៈ ។មានន័យថា លើសពី៥០បូក១ ដែលអាច​រាំង​ខ្ទប់ផែនការណាមួយឬសេចក្ដីព្រាងច្បាប់ណាមួយរបស់ គណបក្ស​បល្ល័ង្កប្រាចារ៉ាត់។ ឥទ្ធពល​របស់ក្រុមនេះ អាចនឹងទាញទម្លាក់ គណៈរដ្ឋមន្ត្រីរបស់បក្ស​បល្ល័ង្កប្រាចារ៉ាត់ទៀងផង។ មិនតែ​ប៉ុណ្ណោះរដ្ឋសភាថៃនៅអាណត្តិថ្មីនេះ ជាស្ថាប័ន្ធពង្រឹងប្រជាធិបតេយ្យមានប្រសិទ្ធិភាពហើយអាច ធ្វើអោយពួកយោធា មិនអាចធ្វើអ្វីបាន​ដូចចិត្ត​ឡើយ។ នេះជាតុល្យភាពរវាងរដ្ឋសភា ជាមួយនឹងស្ថាប័នព្រឹទ្ធសភាដែល​សមាជិកភាគ​ច្រើនរបស់​ពួកយោធា។​តែយ៉ាងណា ស្ថាប័នពីរនេះ ងាយនឹងបែកបាក់គ្នា។

បើមិនអាចបង្កើតរដ្ឋាភិបាលថ្មីបានគឺអាចធ្វើការបោះឆ្នោតឡើងវិញ

ជារួមទៅ ដំណើរឆ្ពោះទៅរករដ្ឋាភិបាលសំឡេងភាគច្រើន គឺទំនងមិនអាចធ្វើបានទេបើមិនអាចរក​សំឡេងដាច់ខាតបានមកពីសភាទាំងពីរថ្នាក់។ មានន៏យថាទាំងក្រុម សម្ព័នភាពថ្មី និងក្រុមបក្ស​បល្ល័ង្កប្រាចារ៉ាត់ បើមិនអាចទាញ​សំឡេង​បានពីក្រុមសមាជិកព្រឹទ្ធសភា ដែលឯករាជ្យនោះ។ បើដូចនេះរដ្ឋាភិបាលកើតក្រោយរដ្ឋ​ប្រហារ​ឆ្នាំ២០១៤ដឹកនាំដោយឧត្តមសេនីយ៍នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា នឹងនៅបន្តនិរន្តភាព​របស់​ខ្លួនទៀត ហើយអាចទាញស្ថានការណ៍នយោបាយ ធ្លាក់ក្នុងវិបត្តិម្ដងទៀត។ អ្នកសង្កេតការណ៍ គិតថា សភាអាណត្តិថ្មីនេះនឹងមិនអាចរស់បានទេ បើមិន​បង្កើត​រដ្ឋាភិបាលបានទាន់ពេលវេលានោះ។ ក្នុងស្ថានភាពបែបនេះហើយដែលអាចនឹង​រុញសភាព​ការណ៍​ ទៅរកការបោះឆ្នោតឡើងវិញ៕

 

Share

Image
Image
Image