en     km
en     km

បក្សកាន់អំណាចនៅម៉ាឡេស៊ីទំនងស្គាល់រសជាតិជូរចត់ធ្ងន់ធ្ងរក្នុងការបោះឆ្នោតថ្ងៃ ៩ ឧសភា

Share

អង្គការឃ្លាំមើលការបោះឆ្នោតនៃប្រទេសម៉ាឡេស៊ី Merdeka បានបញ្ចេញ របាយការណ៍ស្ទង់មតិរបស់ខ្លួននៅថ្ងៃទី ៧ ឧសភាថា គណបក្សកាន់អំណាច ជាតិបារីសាន់ ដែលកាន់អំណាចជាង៦០ឆ្នាំ ទំនង ទទួលស្គាល់រសជាតិជូរចត់ធ្ងន់ធ្ងរថែមទៀតដោយការបាត់បង់អាសនៈជាច្រើនទៅលើ ក្រុមគណបក្សប្រឆាំងដឹកនាំដោយអតីតនាយករដ្ឋន្ត្រី មហាធាមហាម៉ាត។

                                                                                    បាតុករចេញតវ៉ានៅម៉ាឡេស៊ី

 

អ្នកចាត់ចែងការស្ទង់មតិ  លោក Ibrahim Suffianមកពីអង្គការឃ្លាំមើលការបោះឆ្នោត Merdeka បាននិយាយប្រាប់បណ្ដាញផ្សាយព័ត៌មាន  Fairfax Media ថា ការបោះឆ្នោតសភានីតិកាលទី១៤នេះ បក្សប្រឆាំង រួបរួម PKR អាចដណ្ដើមបានអាសនៈ ជាង១០០ ហើយបក្សតូ​ចៗក៏អាចយកបានដែរ។ លោកថា បក្សកាន់អំណាច BN របស់នាយករដ្ឋមន្ត្រីណាជិពរ៉ាហ្សាក់ ប្រសិនបើ ឈ្នះការបោះឆ្នោត ក៏មិនមានលទ្ធភាពគ្រប់គ្រងសភាទាំងមូលដូចអាណត្តិមុនៗទៀតឡើយ។

សភា ប្រទេសម៉ាឡេស៊ីមាន២២២អាសនៈ។ បើ បក្សប្រឆាំងយកបាន១០០អាសនៈ គឺបក្សកាន់អំណាចត្រូវតែយកអោយបាន ១២២ អាសនៈ។ ប៉ុន្តែ ត្រឹមប៉ុននេះ គឺជាជោគជ័យមួយ យ៉ាងលំបាក។ តែបើបក្សតូចៗយកបាន ខ្លះដែរ គឺបក្សBN ទំនងនឹងជួបបរាជ័យធ្ងន់ធ្ងរ។

ស្របពេលនេះដែរ អង្គការឃ្លាំមើលការបោះឆ្នោតធំមួយ គឺអង្គការBersih  ធ្វើការវាយតម្លៃថា បក្សប្រឆាំង រួបរួមទំនងនឹងទទួលបានភាគរយនៃការបោះឆ្នោតច្រើនជាងមុន។

នៅក្នុងការបោះឆ្នោត សភានីតិកាលទី១៣កាលពីឆ្នាំ២០១៣ បក្សកាន់អំណាច បានរបូតអាសនៈ ជាច្រើនហើយទៅបក្សប្រឆាំង។ នៅក្នុងការបោះឆ្នោតពេលនោះ បក្សBN បានគ្រប់គ្រងអាសនៈ ១៣៣អាសនៈ ហើយបក្សប្រឆាំងដឹកនាំដោយលោកអាន់វ៉ាអ៊ីប្រាហ៊ិម បាន៨៩អាសនៈ ។

តែសំឡេងឆ្នោត ប្រជាប្រិយវិញ គឺបក្សប្រឆាំងបានច្រើនជាងបក្សកាន់អំណាច គឺ៥០ភាគរយ ទល់៤៧ភាគរយ ដោយខុសគ្នា ចំនួនជាង៣០ម៉ឺនសំឡេងឆ្នោត៕ ប្រភពៈ The Sydney Morning Herald
  

Share

Image
Image
Image