en     km
en     km

នៅ​ថ្ងៃ​ទី​៧​សីហា​ខាង​មុខ​នេះ​ ផ្សារ​កម្សាន្ដ​ នឹង​មាន​វត្ត​មាននៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ

Share

​ភ្នំពេញ៖ ក្នុង​កម្មវិធី​រួម​គិត​រួម​បង្កើត​ទីផ្សារ​ដើម្បី​សង្គម​ និង​ពិសារ​អាហារ​សេរី​រា​ង្គ​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៦​ លោក​ កឹ​ម​ អឿ​ន​ ប្រធាន​ក្លឹ​ប​ម៉ត់​តៃ​ណៃ​ និង​ជា​ប្រធាន​ផ្សារ​កម្សាន្ដ​  បានឱ្យ​ដឹង​ថា​  ផ្សារ​កម្សាន្ដ​គឺជា​ផ្សារ​មួយ​ ដែល​មាន​លក្ខណៈ​អប់រំ​ និង​កម្សាន្ដ​ ហើយ​ផ្ដោត​សំខាន់​ទៅ​លើ​ផលិតផល​ខ្មែរ​។​

រូបភាពពី៖ Facebook SunFair
រូបភាពពី៖ Facebook SunFair

នៅ​ក្នុង​ពិធី​ដែល​មានការ​ចូលរួម​ពី​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ ពី​សមាគម​រួម​គិត​រួម​បង្កើត​ផ្សារ​ដើម្បី​សង្គម​ និង​មាន​វត្តមាន​ អ្នកជំនួញ​មួយ​ចំនួន​ដូច​ជា​លោក​ឧក​ញ្ញ៉ា​ គួ​ច​ ម៉េ​ង​លី​ ជាដើម​នោះ​ លោក​ កឹ​ម​ អឿ​ន​ បាន​បញ្ជាក់​បន្ថែម​ថា​ ផ្សារ​កម្សាន្ដ​នេះ​មិន​ត្រឹមតែ​ផ្ដោត​សំខាន់​លើ​ផលិតផល​ខ្មែរប៉ុណ្ណោះទេ​ ប៉ុន្ដែ​ក៏​ផ្ដោត​ទៅ​លើ​ទំនិញ​ ដែល​គេ​បាន​ប្រើ​មួយទឹក​ហើយដូចគ្នា​។​

​លោក​ពន្យល់​ថា​ ៖«​ ផលិតផល​ ដែល​របស់​ដែល​យើង​ ប្រើ​មួយ​ទឹក​ ខ្ញុំ​បាន​នឹង​កំពុង​តែ​ជម្រុញ​បងប្អូន​ដែល​នៅ​ក្នុងផ្ទះ​ហ្នឹង​ឲ្យ​គាត់​សម្រេចចិត្ត​បោះចោល​របស់​ ដែល​គាត់​មិន​ប្រើប្រាស់​សោះ​  ជា​ពិសេស​របស់​ណា​ដែល​យើង​មិន​ដែល​ប្រើ​ក្នុង​រយៈពេល​៣​ខែ​ ទៅ​៦​ខែ​ហ្នឹង​ គឺ​ភាគច្រើន​យើង​នឹង​មិន​ប្រើ​វា​ទេ​ ឧទាហរណ៍​ដូច​ជា​កង់ក​ញ្ជា​ស់​មួយ​ យើង​នឹង​មិន​ប្រើ​វា​ទេ​ ប៉ុន្ដែ​វា​គឺជា​របស់​នៃ​ក្ដី​សុ​បិ​ន្ដ​របស់​ក្មេង​ដទៃ​ទៀត​ …»​។​​

​កម្មវិធី​រួម​គិត​រួម​បង្កើត​ទីផ្សារ​ដើម្បី​សង្គម​ និង​ពិសារ​អាហារ​សេរី​រា​ង្គ​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៦
​កម្មវិធី​រួម​គិត​រួម​បង្កើត​ទីផ្សារ​ដើម្បី​សង្គម​ និង​ពិសារ​អាហារ​សេរី​រា​ង្គ​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៦

លោក​ កឹ​ម​ អឿ​ន​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ ផ្សារ​កម្សាន្ដ​នេះ​ មាន​ប្រមាណ​ជា​១៥០​ស្ដង់​ ដែល​ពលរដ្ឋ​ខ្មែរ​ អាច​ជួល​ដាក់​លក់​ផលិតផល​របស់​ខ្លួន​បាន​រៀងរាល់ថ្ងៃ​អាទិត្យ​ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​១២​ថ្ងៃត្រង់​ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡា​ពិ​ក​ ដោយ​ទាក់ទង​តាម​រយៈ​ លេខ​ទូរស័ព្ទ​របស់​លោក​ផ្ទាល់​ ០១០​ ០១១​ ឬ​ក៏​០១២​  ៥៩៨​ ៨៩៥​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ គោលបំណង​នៃ​ការ​បើក​ផ្សារ​កម្សាន្ដ​ ឬ​ Sun​ fair​ Market​ នៅ​ថ្ងៃ​ខាង​មុខ​ នេះ​ គឺ​មាន​គោលបំណង​លើក​ស្ទួយ​ផលិតផល​ខ្មែរ​ រួម​ទាំង​ផ្ដល់​ការ​អប់រំ​ និង​កម្សាន្ដ​ ដល់​អ្នកលក់​ រួម​ទាំង​អ្នកទិញ​ ជា​ពិសេស​ផ្ដល់​ឱកាស​ដល់​កសិករ​ អាច​ស្វែងរក​ទីផ្សារ​ដាក់​តាំង​លក់​ ផលិតផល​របស់​ខ្លួន​ផង​ដែរ​៕ ​
 

Share

Image
Image
Image