en     km
en     km

នេប៉ាល់៖យ៉ាងតិចមនុស្ស ជិត៥០នាក់ បានស្លាប់ ករណីការធ្លាក់យន្តហោះ

Share

អាជ្ញាធរនេប៉ាល់បាននិយាយថា យន្តហោះមួយគ្រឿងបានឆេះហើយផ្ទុះធ្លាក់ខណៈ សំដៅចុះចតនៅព្រលានយន្តហោះ រដ្ឋធានីកាថាម៉ាន់ឌូ ដែលយន្តហោះនេះ បានហោះចេញពីប្រទេសបង់ក្លាដេសកាលពីថ្ងៃចន្ទ ទី១២ មីនា។

ពួកមន្ត្រីបានបញ្ជាក់ថា មនុស្សស្លាប់ ៤០នាក់ នៅពេលបានផ្ទុះធា្លក់ចូលវាលបាល់ទាត់នៅព្រលានយន្តហោះ ហើយ ៩នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។

អ្នកនាំពាក្យអាកាសចរណ៍ US-Bangla Airlines បាននិយាយថា យន្តហោះនេះ ដឹកមនុស្ស ៧១ នាក់៕ ប្រភពៈDW

 

Share

Image
Image
Image