en     km
en     km

និស្សិ​ត​បដិវត្តន៍​ឆ័ត្រ​ក្រុង​ហុង​កុង បង្កើត​គណ​បក្ស​នយោ​បាយ​

Share

ហុង​កុង៖ ក្រុម​និស្សិត​ស្នេហា​ប្រជា​ធិប​តេយ្យ​នៃ​ទឹក​ដី​ទីក្រុង​ហុង​កុង ​បាន​ប្រកា​ស​បង្កើត​គណ​​បក្ស​ថ្មី​មួ​យ ដើ​ម្បី​ឲ្យ​ក្លាយ​ជាច​ល​នា​មួយ​ស្រប​ច្បាប់​ទាម​ទារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ជន​ទីក្រុង​នេះ​។ ​គណ​បក្ស​នេះ​​​ដឹក​នាំ​ដោយ​​និស្សិត​ Joshua Wongអាយុ ១៩ ​ឆ្នាំ​ដែល​ធ្លាប់​​ត្រូវ​​បាន​​អាជ្ញា​ធរ​ចិន​នៅ​ក្រុង​ហុង​កុង​ចាប់​ឃុំ​ខ្លួន​អំឡុង​ពួក​គេ​ធ្វើ​បាតុកម្មទាម​ទារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ជន​កាល​ពី​ឆ្នាំ​ទៅ​ម៉ិញ​។

Hongkong-Student-WMC
​​និស្សិត​ Joshua Wong ​អាយុ ១៩ ​ឆ្នាំ បង្កើត​គណ​​បក្ស​ឈ្មោះ​ថា Demosisto នៅហុងកុង (រូបភាព BBC)

គណ​បក្សនេះ​មាន​ឈ្មោះ​ថា Demosisto ​។ ​​និស្សិត​រូប​នេះ ​បាន​​ដឹក​នាំ​​បដិវត្តន៍​​ឆ័ត្រ​កាល​ពី​ឆ្នាំ ​២០១៤​ បាន​ប្រាប់​បណ្ដា​ញ​ផ្សាយ​ព័ត៌​មា​ន​ BBC​​ ដឹង​ថា​ គោល​បំណង​របស់​គណ​បក្ស​​លោក​គឺ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ទី​ក្រុង​ហុង​កុង ​ប្រយោជន៍​ឲ្យប្រ​ជា​ជន​មាន​សិទ្ធិ​ជ្រើស​រើស​តំណា​ង​របស់​ខ្លួន​ដោយ​សេរី​និង​ត្រឹម​ត្រូវ។​

ទីក្រុង​ហុង​កុងប​ច្ចុប្បន្ន​ជា​តំបន់​ស្វ័យ័​តរ​បស់ទី​ក្រុង​ប៉េ​កាំង ​ចាប់​តាំង​ពី​ដែន​ដី​មួយ​នេះ ​ត្រូវ​បាន​អា​ណា​និគ​ម​អង់​គ្លេស​ផ្ទេរ​ទៅ​ឲ្យទី​ក្រុង​ប៉េង​កាំង​គ្រប់​គ្រង​វិញ​នៅ​ឆ្នាំ ១​៩៩​៧​។​

បច្ចុប្បន្ន​ទីក្រុង​ហុង​កុង មានតំ​ណាង​របស់​ខ្លួន​ដែល​ទីក្រុង​ប៉េកាំង​ អ្នក​ចាត់​តាំងគឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ប្រ​ជា​ជ​ន​ហៅ​ថា ​មិន​ធ្វើ​ឡើង​តាម​លក្ខណៈ​សេរី​និង​ត្រឹម​ត្រូវ​៕​

ប្រភព:BBC

 

Share

Image
Image
Image