en     km
en     km

នាវា​ទ័ពជើងទឹក​រុ​ស្ស៊ី​ ០៣​គ្រឿង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ រយៈពេល​ ០៥​ថ្ងៃ​

Share

​ភ្នំពេញ​ ៖​ នាវាចម្បាំង​កងទ័ពជើងទឹក​របស់​ប្រទេស​រុ​ស្ស៊ី​ចំនួន​ ០៣​គ្រឿង​ បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ ០៥​ថ្ងៃ​។​ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​នេះ​។​

​តាម​គេហទំព័រ​ដដែល​ នាវាចម្បាំង​ទាំង​បី​គ្រឿង​នេះ​ បាន​មក​សំចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ម្សិលមិញ​។​ នាវា​ច្បាំង​ទាំង​បីរ​គ្រឿង​នេះ​រួម​មាន​ នាវា​ពិឃាដ​ Admiral​ Vinogradov​ នាវា​ពិឃាដ​ Adimral​ Tribus​ និង​នាវា​ Pechem​ Kolpashikov​។​ នាវា​ទាំងនេះ​ មាន​នា​វឹក​សរុប​ទាំងអស់​ចំនួន​ ៨១៩​នាក់​ ដឹកនាំ​ដោយ​លោក​ Oleg​ korolev​ មេបញ្ជាការ​កង​នាវាចម្បាំង​រុ​ស្ស៊ី​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​។​ ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា​ បញ្ជាក់​ថា​ គឺ​មិន​ខុស​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រទេស​ដទៃៗ​ កន្លង​មក​ឡើយ​។​

​យ៉ាងណា​ការ​មក​ដល់​កម្ពុជា​ នាវាចម្បាំង​ទាំង​ ០៣​គ្រឿង​ របស់​ប្រទេស​រុ​ស្ស៊ី​នេះ​ គឺ​ស្រប​ពេល​ដែល​ក្រសួងការពារជាតិ​កម្ពុជា​ កំពុង​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​ អាវុធ​ប្រភេទ​កាំភ្លើង​ BM-21​ កាំភ្លើង​ប្រភេទ​ 152mm​ និង​កាំភ្លើង​ប្រភេទ​ 122mm​ ស្ថិត​ក្នុងភូមិ​ ត្រពាំង​វែង​ ឃុំ​ ត្រពាំង​ ស្រុក​ជុំ​គិរី​ ខេត្ដកំពត​ ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​៕

Share

Image
Image
Image