en     km
en     km

នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងបើកឆ្លងផុតរនាំងទ័ពអាមេរិកខណៈអាមេរិកធ្វើសមយុទ្ធ នៅសមុទ្រពែក្ស

Share

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលដោយប្រុងប្រយ័ត្នបំផុតអំពីរលកនៃការប៉ះគ្នាដោយប្រដាប់ អាវុធអាចកើតឡើងទាំងនៅលើសមុទ្រវេណេហ្ស៊ូអេឡា និងឈូងសមុទ្រពែក្ស។សហរដ្ឋអាមេរិកដែលដាក់ ពង្រាយនាវាចម្បាំងច្រកសមុទ្រ caribbean បានបណ្ដោយឲ្យនាវាដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ដែលជា ជើងដំបូងឆ្លងកាត់របាំងរបស់ខ្លួនហើយទៅដល់ឆកសមុទ្រវេណេហ្ស៊ូអេឡាកាលពីយប់ថ្ងៃទី២៣ឧសភា។តែទន្ទឹមគ្នានេះសហរដ្ឋអាមេរិកបែរជាឆកឳកាសធ្វើសមយុទ្ធទ័ពជើងទឹកម្ដងទៀតនៅឈូងសមុទ្រពែក្ស។នេះជាសារប្រាប់ទៅអ៊ីរ៉ង់ពីការត្រៀមប្រយុទ្ធរបស់សហរដ្ឋអាមេរិកតែក្នុងពេលជាមួយគ្នានេះសេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថានាវាដឹកប្រេងមួយគ្រឿងដំបូងរបស់ប្រទេសអ៊ីរ៉ង់បានបើក ឆ្លងកាត់​របាំង​រ​បស់​កងទ័ពសហរដ្ឋអាមេរិកនៅច្រកសមុទ្រ caribbean ដោយបានបើកទៅដល់គោលដៅ របស់​វាគឺនៅសមុទ្រវេណេហ្សូអេឡា ដែលគេហៅថាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសអាមេរិកខាងត្បូង មួយនេះ។សារព័ត៌មានវ៉ាស៊ីនតោនPost របស់អាមេរិកបានចុះផ្សាយថានាវា ដឹកប្រេងមួយគ្រឿងដំបូង របស់ប្រទេសអ៊ីរ់ង់នេះបានបើកមកដល់ដែនទឹក របស់ប្រទេសវេណេហ្ស៊ូអេឡាកាលពីយប់ថ្ងៃសៅរ៍ហើយ អមដំណើរការពារដោយនាវាចម្បាំងនិងយន្ដហោះចម្បាំងរបស់ប្រទេសវេណេហ្ស៊ូអេឡាផងដែរ។

វ៉ាស៊ីនតោនPostបានចុះផ្សាយទៀតថាការមកដល់របស់នាវាអ៊ីរ៉ង់មួយគ្រឿងនេះគឺពុំទទួលបានសញ្ញា ព្រមានណាមួយពីកងទ័ពជើងទឹកអាមេរិកដែល កំពុងឃ្លាំមើលនាវាចរណ៍ទាំងឡាយនៅលើច្រកសមុទ្រ caribbeanនោះទេ។ចំណែកឯនាវាបួនគ្រឿងទៀតដែលដឹកប្រេងមកឲ្យប្រទេសវេណេហ្ស៊ូអេឡាត្រូវរាយការណ៍មកថានឹងមកដល់សមុទ្រវេណេហ្ស៊ូអេឡានៅក្នុងថ្ងៃអាទិត្យទី២៣ឧសភានេះដែរ។

រដ្ឋមន្ដ្រីការបរទេសវេណេហ្ស៊ូអេឡាJorge Arreaza បានសរសេរនៅលើTwitterរបស់ខ្លួនថាពេលនេះ  វេណេហ្ស៊ូអេឡាសូមស្វាគមន៍ការមកដល់ដំបូងនៃនាវាដឹកប្រេងរបស់អ៊ីរ៉ង់ដែលមកជួយសង្គ្រោះប្រជាជន វេណេហ្ស៊ូអេឡាហើយសង្ឈឹមថានាវាបួនគ្រឿងទៀតនឹងមកដល់ឆាប់ៗនេះគ្មានអ្វីរារាំងបានឡើយ។   ពួកមន្ដ្រីវេណេហ្ស៊ូអេឡាមិនបានបាញ់កាំភ្លើងដើម្បីឲ្យលាន់លឺក្នុងការស្វាគមន៍ការមកដល់របស់នាវានេះ ទេគឺស្ថិតនៅក្នុងការប្រុងប្រយ័ត្ន។វេណេហ្សូអេឡាបានបញូននាវាចម្បាំងយន្ដហោះចម្បាំង គ្រាប់កាំជ្រួច និងកាំភ្លើងត្បាល់ជាច្រើនទៅដាក់ពង្រាយនៅឯកោះមួយរបស់ប្រទេសនេះដើម្បីការពារការមកដល់របស់ នាវាអ៊ីរ៉ង់ប៉ុន្ដែគឺជាសកម្មភាពដើម្បីទប់ទល់ការគំរាមកំហែងណាមួយពីសំណាក់សហរដ្ឋអាមេរិក។

សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយទៀតថាក្រសួងការពារជាតិអាមេរិកបានកំពុងប្រជុំគ្នាដើម្បី ពិនិត្យមើលស្ថានការណ៍ចុងក្រោយនឹងឆ្លើយតប នៅអ្វីដែលទីក្រុងវ៉ាស៊ីនតោនចោទថាគឺជាការផ្គើនរបស់ អ៊ីរ៉ង់បំពានលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហគមន៍អន្ដរជាតិទៅលើរបបផ្ដាច់ការដែល រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៃប្រទេសវេណេហ្សូអេឡា។សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងចំនួន៤គ្រឿងទៅដាក់ពង្រាយនៅច្រកសមុទ្រ caribbean ដែលក្រុងវ៉ាស៊ីនតោនអះអាងថាធ្វើឡើងដើម្បីតាមឃ្ឡាំង មើលការធ្វើចរាចរណ៍គ្រឿងញៀននៅក្នុងតំបន់នេះនឹងឃ្លាំងមើលបទល្មើសដែលបង្ករអាសន្នសុខក្នង តំបន់អាមេរិកខាងត្បូង។

ដោយភ្ជាប់រឿងនេះក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់លោកនីកូឡាម៉ាឌូរ៉ូជាឧក្រិដ្ឋជនគ្រឿងញៀនដោយឲ្យតំលៃខ្លួនជនណាចាប់ម៉ាឌូរ៉ូបានគឺ១៥លានដុល្លារនឹងក្រុមគ្រឿងញៀនមួយចំនួនទៀតដែល លោកម៉ាឌូរ៉ូនៅពិក្រោយគឺ៤៥លានដុល្លារទៀត។ដោយហេតុនេះលោកម៉ាឌូរ៉ូត្រូវមើលឃើញថាធ្លាក់ខ្លួន ជាមេដឹកនាំកាន់តែខុសច្បាប់ហើយបុរសនេះកាន់តែបាត់បង់ភាពជាមេដឹកនាំនៅលើឆាកអន្ដរជាតិ។ វេណេហ្សូអេឡាស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺសង្វាក់ផលិតកម្មប្រេងរបស់ប្រទេស ផលិតប្រេងដ័ធំទី៤របស៉ពិភពលោកនេះគឺសឹងតែក្រឡាប់ ទៅហើយ។អ្នកជំនាញផ្នែកសេដ្ឋកិច្ចព្រមាន ថាប្រេងរបស់អ៊ីរ៉ង់ចំនួន៥ នាវានេះគឺមាន១លាន៥សែនបារ៉ែល អាចផ្គត់ផ្គង់ក្នុងប្រទេសវេណេហ្សូអេឡា តែរយះពេលប្រមាណជា៣០ទៅ៤០ថ្ងៃប៉ុណ្ណោះ។តែយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកដែលមើលទៅស្ថិតនៅ ក្នុងស្ថានភាពមិនច្បាស់លាស់ក្នុងការទប់ស្កាត់ការដឹកប្រេងរបស់អ៊ីរ៉ង់ទៅឲ្យវេណេហ្ស៊ូអេឡានោះត្រូវបាន រាយការណ៍មកថាកងម៉ារីនរបស់ខ្លួនដែលឈរ ជើងនៅឈូងសមុទ្រពែក្សបានបើកធ្វើសមយុទ្ធនៅថ្ងៃនេះនៅអ្វីដែលសារព័ត៌មានZero Hedge បានចុះផ្សាយថាគឺជាការផ្ងើរសារទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ថាអាមេរិក បានត្រៀមរួចហើយនៃការប៉ះទង្គិចគ្នាឬក៏វាយបកណាមួយពីសំណាក់កងទ័ពរបស់អ៊ីរ៉ង់។កងទ័ពម៉ារីន របស់អាមេរិកដែលជាទ័ពស្រួចផ្នែកជើងទឹកនោះគឺ រួមការធ្វើសមយុទ្ធដោយនាវាពិឃាតធំៗពីរគ្រឿងរួម ទាំងយន្ដហោះចម្បាំងផងដែរ។មុនការធ្វើសមយុទ្ធនេះកងនាវាអាមេរិកដែលឈរជើងនៅឈូងសមុទ្រ ពែក្សបានប្រកាសប្រាប់ម៉ារីនតូចៗរបស់អ៊ីរ៉ង់អោយចាកឆ្ងាយពីទីតាំងដែលធ្វើសមយុទ្ធ។សមយុទ្ធ របស់កងនាវាអាមេរិកដែលធ្វើឡើងចំពេលដែលនាវាដឹកប្រេង របស់អ៊ីរ៉ង់កំពុងបើកឆ្លងកាត់ទៅ សមុទ្រវេណេហ្ស៊អេឡានោះត្រូវបានអ្នកសង្កេត ការណ៍ជាច្រើនព្រមានថាល្បែងសង្គ្រាមអាមេរិក នឹងអ៊ីរ៉ង់នឹងនាំឲ្យគ្រោះថ្នាក់ដល់ ពិភពលោកប៉ុន្ដែអ្នកសង្កេតការណ៍មួយចំនួនទៀតមើលឃើញថា សហរដ្ឋអាមេរិក បើទោះបីលំបាកក្នុងការជ្រើសរើសជម្រើសនៃការចាត់វិធានការប្រឆាំងប្រទេសណា មួយក្នុងពេលជាមួយគ្នានេះប៉ុន្ដែទីក្រុងវ៉ាស៊ីនតោនអាចនឹងបញ្ចេញវិធានការណាមួយពុំខានគឺដូច ដែលសេចក្ដីរាយការណ៍អោយដឹងថាអាមេរិកកំពុងសម្លឹង មើលទៅរកការបញ្ជប់របបលោកម៉ាឌូរ៉ូដែល ជារបបផ្ដាច់ការយ៉ាងឆាប់បំផុត៕

ដោយ៖ពៅនិកា

Share

Image
Image
Image