en     km
en     km

នាយក​រដ្ឋមន្ត្រី​ព្រមាន​បក្ស​ប្រឆាំង​កុំឱ្យ​វាយប្រហារ​គោលនយោបាយ​យុទ្ធ​ជន​ពិការ​

Share

ភ្នំពេញ៖ ​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​បក្ស​ប្រឆាំង​កុំឱ្យ​ប្រឆាំង​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ ចំពោះ​ការ​លើក​ស្ទួយ​ និង​ការ​ដឹងគុណ​អតីត​យុទ្ធ​ជន​ពិការ​ ដោយ​លោក​ផ្ដល់​ជា​លំនៅ​ដ្ឋា​ន​និង​ផ្ដល់​ប្រាក់​ជូន​សព​យុទ្ធ​ជន​ពិការ​។​

hun-sen-21-06-16-thum
សម្តេច ហ៊ុន សែន ចាប់ដៃអតីតយុទ្ធជនពិការក្រោយថ្លែងចាប់នៅព្រឹកថ្ងៃទី២១ មិថុនានេះ​នាមជ្ឈមណ្ឌលពិពណ៌កោះពេជ្រក្រុងភ្នំពេញ។

​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ ក្នុង​ពិធី​ប្រារ​ព្វ​ខួប​ទី​ ៩ ​ឆ្នាំ​ នៃ​ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ការ​ជួយ​ដល់​អតីត​យុទ្ធ​ជន​គឺជា​បញ្ហា​ទាំងអស់​គ្នា​ តែ​សម្ដេច​ព្រមាន​ថា​បក្ស​ប្រឆាំង​ បើ​ប្រឆាំង​នឹង​គំនិត​របស់​សម្តេច​ គឺ​អតីត​យុទ្ធ​ជន​នឹង​មិន​លើកលែង​ឡើយ​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ សម្ដេច​បាន​ប្រកាស​ឱ្យ​អ្នកមាន​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​គម្រោង​ផ្ដួចផ្ដើម​របស់​សម្ដេច​ ដោយ​ប្រកាស​ថា​ បាន​ទទួល​ប្រាក់​ជាង​ ១​លាន​ ៣​សែន​ដុល្លារ​ សម្រាប់​សាងសង់​ផ្ទះ​ជិត​ ៣៥០​ខ្នង​ ជូន​អតីត​យុទ្ធ​ជន​។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ថា​ គ្រួសារ​របស់​សម្តេច​នឹងជួយ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​មរណភាព​ ១០០​សព​ ហើយ​សព​មួយៗ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៤​លាន​រៀល​។​

​សូម​ជម្រាប​ថា​ ប្រាក់​ឧបត្ថម្ភ​ជាង​ ១​លាន​ដុល្លា​នេះ​ គឺ​ភាគច្រើន​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ក្រុម​ឧកញ៉ា​ ដែល​មាន​ប្រាក់​ស្ដុក​ស្ដម្ភ​៕​

hun-sen-21-06-16-thum-02
រូបអតីតយុទ្ធជនដែលបានចូលរួមពិធីរំលឹកខួបលើកទី៩ នៅកោះពេជ្រ។ ពួកគាត់ទំនងជាមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ជាយូរណាស់មកហើយ។

Share

Image
Image
Image