en     km
en     km

នាយក​រដ្ឋមន្ដ្រី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវ នៅថ្ងៃព្រហស្បត្តិ៍នេះ ឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ស្របពេលដែលភ្លៀងបង្អុរធ្លាក់មិនដាច់ស្ទើរាល់ថ្ងៃ។

រូបទឹកឡើងនៅខេត្តកំពត បច្ចុប្បន្ន។ រូបភាពពីក្រសួងធនធានទិក និងឧតុនិយម
រូបទឹកឡើងនៅខេត្តកំពត បច្ចុប្បន្ន ពីក្រសួងធនធានទិក និងឧតុនិយម។

តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន បានអំពាវនាវបន្ថែមថា ឲ្យប្រជាពលរដ្ឋនៅតាមដងទន្លេ តាមសមុទ្រ ឲ្យប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ដើម្បីបង្ការបញ្ហាយថា ហេតុណាមួយកើតឡើង។

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យពលរដ្ឋប្រុងប្រយត្ន័ចំពោះកូនចៅ កុមារតូចៗ ដោយកុំបណ្តោយពួកគេឲ្យលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។

សម្តេច ហ៊ុន សែន ក៏បានអំពាវនាវផងដែរឲ្យអាជ្ញាធរ និងក្រសួងធនធានទឹកប្រុងប្រយត្ន័ចំពោះស្ថានភាពទឹកជំនន់។

ជាពិសេសតាមបណ្ដាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត៕

 

Share

Image
Image
Image